ស្ត្រី​ម្នាក់​​ប្តឹង​ប្រពន្ធ​អធិការ​ស្រុក​សូទ្រនិគម​ ទៅ​តុលាការ​ទាមទារ​ប្រាក់​ជំងឺ ចិត្ត​៥០០០​ដុល្លារ​

ចែករំលែក៖

ខេត្តសៀមរាប​៖​ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ ប្រពន្ធ​លោក​អធិការ​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ទៅ​តុលាការ​ដើម្បី​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ ចំនួន​៥០០០​ដុល្លារ​ ក្រោម​បទចោទប្រកាន់​បរិហារ​បង្កាច់​កេរ្តិ៍​ ប៉ុន្តែ​ករណី​នេះ​លោក​អធិការ​ថ្លែង​ថា​ រឿង​នេះ​មិន​ពាក់​ព​ន្ធ័​នឹង​រូប​លោក​ឡើយ​។​

​យោង​ទៅ​តាម​ពាក្យបណ្តឹង​ឈ្មោះ​ ឈុំ​ ង៉ិ​ ហៅ​ ស៊ី​ម៉ុ​ន​ ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​ នៅ​ភូមិ​គោក​មន​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ចុះ​ថ្ងៃ​ទី​១ ៧​ខែសីហា​ ឆ្នាំ​២០១៨​ ដែល​បាន​ចុះ​លេខ​ចូល​ដោយ​ស្ថា​ប​ន័​តុលាការ​ បង្ហាញ​ថា​ រឿង​នេះ​ផ្តើម​ចេញពី​ការ​ប្រើ​អំណាច​ទៅ​ចាក់សោរ​ផ្ទះ​ពលរដ្ឋ​ម្នាក់​ នា​ពេល​កន្លង​ទៅ​រឿង​ជំពាក់​លុយ​មិនសង។

​ក្នុង​បណ្តឹង​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ឈ្មោះ​ ផល​ មាលា​ផល​ ហៅ​ពៅ​ ជា​លោកភរិយា​អធិការ​ស្រុកសូត្រនិគម បាន​នាំ​សមត្ថកិច្ច​២​ទៅ​៣​នាក់​ ទៅ​ចាក់សោរ​ផ្ទះ​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ ​ស្រី​ណែ​ត​ ក្នុងបំណង​ឃាំង​ឥ​វ៉ា​ន់​ក្នុងផ្ទះ​ទុក​ ព្រោះ​ជំពាក់​លុយ​មិនសង​។​

ផ្ទះ​នេះ​ស្ថិត​នៅ​មុខ​ផ្សារ​ថ្នល់​បែក​ ក្នុងស្រុក​សូទ្រនិគម​ ខេត្តសៀមរាប ហើយបើក​សំអាងការ​។​

លុះ​ពេល​ម្ចាស់​មក​ដល់​ឃើញ​ហេតុ​ការ​ក៏​ភ័យ​ខ្លាច​ ទើប​ហៅ​ឈ្មោះ ​ស៊ី​ មុន​ ឲ្យ​ជួយ​ ហើយបាន​រារាំង​មិន​ឲ្យ​ចាក់សោរ​ តែ​ហាម​មិន​ឈ្នះ​ ក៏​ហៅ​អ្នកកាសែត​ឲ្យ​ជួយ​ថតរូប​ភាព​ ទើប​សមត្ថកិច្ច​ក្រោម​បញ្ជា​ឈ្មោះ​ ផល​ មាលា​ផល​ ដកថយ​។​

ស្ត្រី​ឈ្មោះ​ ឈុំ​ ង៉ិ​ ហៅ​ ស៊ី​ម៉ុ​ន​ បាន​បញ្ជាក់​ថា​ លុះ​នៅ​ថ្ងៃ​បន្ទាប់​ មាលា​ផល​ បានប្រាប់​បងស្រី​របស់ ​ស្រី​ណែ​ត​ ថា​ រូប​គាត់​ជា​អ្នក​ទៅ​រករឿង​យក​ឥ​វ៉ា​ន់​ទាំងនោះ​វិញ​ ដោយ​ហេតុផល​នេះ​ទើប​ សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ ចោទប្រកាន់​ បទ​បរិហារ​បង្កាច់​កេរ្តិ៍​ ទាមទារ​សំណង​ជំងឺចិត្ត​៥០០០​ដុល្លារ​ និង​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​។​

​ទោះ​យ៉ាងណា​លោក​វរសេនីយ៍ឯក​ ណុ​ប​ សា​រ៉ា​ក់​ អធិការ​នគរបាល​ស្រុក​សូទ្រនិគម​ បានបញ្ជាក់​ថា​ ករណី​នេះ​ មិន​ពាក់​ពន្ធ​នឹង​លោក​ឡើយ​។​ តាម​ពិត​រឿង​នេះ​កើត​យូរហើយ​ តាំងពី​អំឡុង​ខែកុម្ភៈ​មក​ម្លេះ​។​

ចំណែក​លោកស្រី ​ផល​ មាលា​ផល​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ លោកស្រី​មិន​បាន​ទៅ​ចាក់សោរ​ផ្ទះ​ឈ្មោះ​ ស្រី​ណែ​ត​នោះ​ទេ​។​ ឯ​សមត្ថកិច្ច​ដែល​ទៅ ​គឺ​ដើម្បីការពារ​កុំ​អ្នក​ណា​យក​ឥ​វ៉ា​ន់​តែ​ ប៉ុណ្ណោះ​។​

ទោះបីជា​យ៉ាងនេះ​ក្តី​ លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៨​នេះ​ថា​ រឿង​នេះ​លោកបាន​ដឹង​ខ្លះ​ដែរ​ ប៉ុន្តែ​ចាំ​សួរនាំ​សិន​។​ កន្លង​ទៅ​រឿង​នេះ​ខាង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្ត ​បាន​ចុះ​ទៅ​ស៊ើប​អ​ង្គេ​ត​មើល​ហើយ​។​

...

សូម​រំឭក​ថា​ កាល​អំឡុង​ខែកុម្ភៈ​ មាន​ករណី​ជំពាក់​លុយ​ ហើយ​ម្ចាស់​លុយ​ព្រោះតែ​យល់​ថា​ កូនបំណុល​រត់ចោលស្រុក​ ក៏​នាំ​គ្នា​មាន​ទាំង​សមត្ថកិច្ច​អម​ជាមួយ​ផង​ ទៅ​ចាក់សោរ​មួយ​ទៀត​លើ​សោរ​ចាស់​ នៅផ្ទះ​សំអាងការ​មួយ​ ក្នុងស្រុក​សូទ្រនិគម​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​រន្ទឺ​ ពេញ​ស្រុក​មួយ​នេះ​។ ​បន្ទាប់​ពី​កើតហេតុ​ ក៏​មានការ​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ​ រហូត​មក​ទល់​ពេល​នេះ​។​ ក្នុង​ដំណើររឿង​ គឺ​ផ្តើម​ចេញពី​ចងការលុយ​ ដែល​កូន​បំណុល​ និង​មេ​បំណុល​ បាន​ព្រមព្រាង​គ្នា​ពី​ដំបូង​៕ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print