កម្លាំងការពារដែនអាកាសស៊ីរីត្រៀមទប់ទល់នឹងការវាយប្រហារដោយមីសីុលពីសហរដ្ឋអាមេរិក

ចែករំលែក៖

ប្រព័ន្ធខែលការពារមីស៊ីលរបស់ស៊ីរីបានដាក់នៅក្នុងស្ថានភាពអាសន្ន ដោយដាក់ពង្រាយនៅគ្រប់ទីតាំងសំខាន់ៗដើម្បីទប់ស្កាត់ការវាយប្រហារ ដោយមីស៊ីល ពី អាមេរិកចូលទៅកាន់រដ្ឋធានី ដាម៉ាកាស។

សារព័ត៌មានAlmasdar News បាន ផ្សាយថា កម្លាំងការពារដែនអាកាសទាំង អស់ របស់ស៊ីរី ស្ថិតនៅក្នុងស្ថានភាព អាសន្ន ។ ប្រភពព័ត៌មានពីកម្លាំងការពារដែនអាកាស Mezzehបានឲ្យដឹងថា ពេលនេះខ្លួនទទួលបានបញ្ជាពីថ្មាក់លើដើម្បី ទប់ទល់នឹងមីស៊ីលអាមេរិកបាញ់ចេញពីសមុទ្រចូលទៅកាន់រដ្ឋធានីដាម៉ាកាស។ បច្ចុប្បន្នខែលការពារមីស៊ីលបានដាក់នៅជុំវិញរដ្ឋធានី ។

កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាអាមេរិកនិងប្រទេសសម្ពន្ធមិត្តបានឡើងគម្រោងវាយប្រហារស៊ីរីជាទ្រង់ទ្រាយធំ ។ តាមព័ត៌មានខាងលើខ្មាន់កាំភ្លើងនៅស្រុកIdlibកំពុងតែត្រៀម លក្ខណៈវាយប្រហារ ដោយអាវុធគីមីរួច ទម្លាក់កំហុសទៅឲ្យរដ្ឋាភិបាលស៊ីរី ដែល ជាលេស ឲ្យអាមេរិកវាយប្រហារតាមដែនអាកាសទៅលើទីតាំងនានារបស់ រដ្ឋា ភិបាល លោកអាល់អាសាដ។

អាមេរិកនិងសម្ពន្ធមិត្តធ្លាប់វាយប្រហារទៅលើទីតាំងនានារបស់ស៊ីរីពីរលើករួច មកហើយ ដោយហេតុផល ទាហានស៊ីរីបានប្រើប្រាស់អាវុធគីមីវាយប្រហារពលរដ្ឋស្លូតត្រង់ ។ ការវាយប្រហារលើកទីមួយ កើត ឡើងនៅថ្ងៃទី ៧ខែមេសា ឆ្នាំ២០១៧ ពេលនោះអាមេរិក បានបាញ់មីស៊ីលដល់ទៅ៥៩ដើមប្រភេទTomahawk ទៅលើ អាកាសយានដ្ឋាន Shayrat។

ការវាយប្រហារលើកទីពីរកើតឡើងនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០១៨ ធ្វើឡើង ដោយ អាមេរិក អង់គ្លេស ដោយវាយ ប្រហារតាមដែនអាកាសជាទ្រង់ទ្រាយធំ ដោយមីស៊ីលរហូតដល់១០៥ដើមទៅលើទីតាំងដែលសង្ស័យថា ជាកន្លែងស្រាវជ្រាវ និងរក្សាទុកអាវុធគីមី។

ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើអាមេរិក បារាំង អង់គ្លេស បើក ការវាយប្រហារស៊ីរី នាពេលនេះ គឺជាការ វាយប្រហារទ្រង់ទ្រាយធំបំផុត អាចផ្តួល រំលំរដ្ឋាភិបាលរបស់លោកអាល់អាសាដ។ ប្រទេសលោកខាងលិចមិនអនុញ្ញាត្តិឲ្យ លោកអាល់អាសាដ មានក្តីសុខដូចកាលពី មុនទៀតឡើយ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print