ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ៣រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ នៅសាលាខណ្ឌសែនសុខ រដ្ឋបាលខណ្ឌបានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានការអញ្ជើញចូលរួមពី លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ លោក-លោកស្រីប្រធានការិយាល័យជំនាញ និងចំណុះខណ្ឌ លោកចៅសង្កាត់ទាំង៦ និងប្រធាន អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌ។
កិច្ចប្រជុំនារសៀលនេះផ្តោតសំខាន់ទៅលើរបៀបវារៈចំនួន០៤គឺ
១.ការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ត្រួតពិនិត្យ។ ជម្រុញឲ្យតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ត្រូវដាក់វេប្រចាំការបើកទ្វារ២៤ម៉ោងដើម្បីចាំទទួលដោះស្រាយជូនប្រជាពលរដ្ឋ ។
២.បញ្ហារគ្រឿងញៀនរៀបចំឲ្យមានកិច្ចសហការតាមបណ្តាកន្លែងសប្បាយភាពនានា ម្ចាស់ផ្ទះសំណាក់ដើម្បីសុំធ្វើការត្រួតពិនិត្យ។
៣.ជម្រុញការងារផ្តល់សេវាសាធារណៈ(បដិសណ្ឋារកិច្ចល្អ) ត្រូវមានមន្ត្រីរឺបុគ្គលិចាំទទួលប្រជាពលរដ្ឋ និងឆ្លើយតបផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋដែលមកស្នើសុំសេវា។
៤.ជម្រុញកិច្ចសហការជាមួយក្រុមហ៊ុនសន្តិសុខឯកជនដើម្បីងាយស្រួលក្នងការបង្ក្រាប បទល្មើសផ្សេងៗក្នងមូលដ្ឋាន៕សីហា