អង្គុយផឹកស្រាបីនាក់បងប្អួន ឃើញគេដើរកាត់ពីរមុខហៅផឹកជាមួយ ទាស់សម្ដីបន្តិចបន្តូចជនសង្ស័យដកកាំបិតចាក់ស្លាប់ម្នាក់ របួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ អាណោចអាធ័មណាស់បងប្អនបីនាក់ផឹកសុី ហៅនាក់ដែលមិនស្គាល់មកផឹកជាមួយ ទាស់សម្ដីបន្តិចបន្តួចត្រូវជនសង្ស័យចាក់ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលពីរនាក់ ។

ហេតុការណ៍មិនគួរអោយកើតមាននេះបានកើតឡើងនៅវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី២៣ ខែវិឆ្ឆិកាឆ្នាំ២០១៥ចំណុចបន្ទប់ជួលក្រុម17ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។

ជនរងគ្រោះចំនួន03នាក់ ទី1/ឈ្មោះទូច សំអាង ភេទប្រុស អាយុ 24ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើតភូមិស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ (ស្លាប់)ស្នាក់នៅកន្លែងកើតហេតុខាងលើត្រូវមួយកាំបិតចំឆ្អឹងជំនីខាងឆ្វេង ទី2/ ឈ្មោះ ទូច សំអុល ភេទប្រុស អាយុ35ឆ្នាំត្រូវជាបងបង្កើតអ្នកស្លាប់មុខរបរកម្មកររោងចក្រ។ ស្រុកកំណើតភូមិ ស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ស្នាក់នៅកន្លែងកើតហេតុ(រងរបួស)ស្រាលត្រូវមួយកាំបិតចំដោះខាងឆ្វេង ទី3ឈ្មោះ ហ៊ីង មករា ភេទប្រុស អាយុ24ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើតភូមិស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(ស្នាក់នៅកន្លែងកើតហេតុ(រងរបួសធ្ងន់ត្រូវមួយកាំបិតចំដោះខាងស្តាំ ។

ប្រភពព័ត៌មានពីជនរងឈ្មោះ ទូច សំអុលបានប្រាប់ដឹងថា នៅមុនកើតហេតុជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូហង់ដាអាយខន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1W-0168 មករកម្ចាស់ផ្ទះជួលតែម្ចាស់ផ្ទះមិននៅខណៈពេលពួកគាត់ទាំងបីនាក់បងប្អូនកំពុងតែអង្គុយផឹកស្រាសអស់2លីតហើយបានទិញស្រាបៀរថែមមួយកេះទៀតជនបង្កបានចូលមកអង្គុយផឹងជាមួយដោយមិនបានហៅផងហើយក៏បាននាំគ្នានិយាយពីរឿងប្រាក់ខែជនដៃដល់បាននិយាយថាខំធ្វើការយូរទើបបានប្រាក់ខែប៉ុននឹងជនរងគ្រោះបាននិយាយតទៅវិញថាបើគ្មានសម្តេចហ៊ុនសែនក៏គ្មានប្រាក់ខែឡើងដែរស្រាប់ជនដៃដល់និងជនរងគ្រោះក្រោកឈរទល់មុខដាក់ស្រាប់តែជនដៃដល់លូកដៃចូលទៅក្នុងហោប៉ៅដកកាំបិតចាក់មួយកាំបិតត្រូវចំឆ្អឹងជំនីខាងឆ្វេស្លាប់មុនពេលបញ្ជូនដល់មន្ទីពេទ្យបន្ទាប់មកក៏បន្ថែមចាក់ទៅលើបុរសពីនាក់ទៀតបណ្តាល់អោយរងរបួសធ្ងន់និងស្រាលក្រោយពីបង្ករហេតុជនដៃដល់បានឡើងជិះម៉ូតូម៉ាក់អាយខន រត់មកចូលផ្ទះសំណាក់យីហោម្លិះមាសចូលទៅខាងក្នុងបាត់ស្រមោល ទើបធ្វើឲ្យមានការផ្អើលទាំងសមត្ថកិច្ចនិងប៉េអឹមខណ្ឌមានជ័យឡោមព័ទឆែកឆេរកគ្រប់ច្រកល្ហក់គ្រប់បន្ទប់ផ្ទះសំណាក់តែចាប់ជនបង្កររកមិនបានឲ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានកសាងសុំណុំរឿងតាមចាប់ជនបង្ករយកមកផ្ដន្ទាទោសតាមច្បាប់ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅស្រុកតាមប្រពៃណី ៕


...

ដោយ៖ ភារ៉ា ដង្កោ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print