កណ្តាល៖ នៅល្ងាចថ្ងៃទី២៩ សីហា ២០១៨ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរបានសម្រេចចេញដីការឃុំខ្លួន ជនជាតិចិនពីនាក់ ដែរលួចផលិតបារីខុសច្បាប់មួយកន្លែង ដ៏ធំនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។
ជនជាតិចិនទាំង២នាក់ នេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់តាមមាត្រា១១និងមាត្រា៦៤ ច្បាប់ស្តីពីពាណិជ្ជនាមនិងការប្រកួតប្រជែងមិនស្មោះត្រង់ ។
មាត្រា១១ សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកមានដូចខាងក្រោម៖
ក.ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវាដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ដើមជាមុនសិន។
ខ.ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្ដឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ដែលប្រើប្រាស់ដោយរំលោភលើម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមគឺមានសិទ្ធិប្ដឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាក ដែលខ្លួនបានចុះបញ្ជីរួចហើយនិងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញនិងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលចុះបញ្ជីរួចនោះហើយដែលអាចបណ្ដាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។
គ.សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកនឹងមិនដាក់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ។
មាត្រា៦៤ ជនណាដែលក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូលហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀត ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងនៅក្នុងមាត្រា១១ ចំណុចខ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០(ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥(ប្រាំ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ។
ជនត្រូវចោទទី០១ឈ្មោះ XU CHUI YAO ភេទប្រុសនិងទី០២ឈ្មោះ JIANG SHAO CONG ភេទប្រុស។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានអោយដឹងថា នេះដោយផ្អែកពាក្យបណ្តឹងរបស់ក្រុម ហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ មាន វិញ្ញាបណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្លេខMOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦មានការិយាល័យកណ្តាលស្ថិតនៅ អគារលេខ១០០k ផ្លូវលេខ៥៨បភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តំណាងដោយលោកស្រី សាត ដានេ ភេទស្រី ជនជាតិខ្មែរ កាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ010626144 ចុះថ្ងែទី៣១ខែសីហាឆ្នាំ២០០៧។ ក្រោយពីបានឆែកឆេរកឃើញបទល្មើសខាងលើ សមត្ថកិច្ចយើងចាប់ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE និងនាំជនជាតិចិនពីរនាក់មកសាកសួរនៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល។
ចំណែកនារីម៉ាកផ្សេងទៀតនិងសម្ភារ វត្ថុធាតុដើមដែលបំរើការក្នុងការផលិតបារី ត្រូវបានតំណាងអយ្យការអមសាលាដំបូងសម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនិតិវិធីបន្តតាមផ្លូវច្បាប់។ ដោយបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឯក ស៊ុន រស្មីនិងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចលោក វរសេនីយ៍ឯក លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល។ បានចុះទៅត្រួតពិនិត្យក្នុងឃ្លាំងខាងលើបានរកឃើញផលិតផលបារីក្លែងក្លាយ និងមានការពាក់ព័ន្ធជាមួយជនជាតិចិនចំនួនពីរនាក់។១.ឈ្មោះ XU CHUI YAO ថ្ងៃខែឆ្នាំកំណើត05.11.1997កាន់លិខិតឆ្លងដែនលេខ:E74484273សុពលភាព:04.05.2016ដល់
03.05.2026ទិដ្ឋាការលេខ:EI00670270សុពលភាព:28.09.2017 ដល់:02.10.2018 ថ្ងៃចូលកម្ពុជា:28.09.2017 ២ឈ្មោះ JIANG SHAO CONG ថ្ងៃខែឆ្នាំកំណើត:15.08.1994កាន់លិខិតឆ្លងដែនលេខ:E89027406 សុពលភាព01.11.2016ដល់31.10.2026ទិដ្ឋាការលេខ:EI00912039សុពលភាព:19.06.2018ដល់30.06.2019 ថ្ងៃចូលកម្ពុជា:19.06.2018៕ ឆ ដា