តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ជនជាតិចិនពីនាក់ ដែរលួចផលិតបារីខុសច្បាប់មួយកន្លែង ដ៏ធំនៅក្រុងតាខ្មៅ

ចែករំលែក៖

កណ្តាល៖ នៅល្ងាចថ្ងៃទី២៩ សីហា ២០១៨ លោក ងួន វុទ្ធី  អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរបានសម្រេចចេញដីការឃុំខ្លួន ជនជាតិចិនពីនាក់ ដែរលួចផលិតបារីខុសច្បាប់មួយកន្លែង ដ៏ធំនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

ជនជាតិ​ចិន​ទាំង​២នាក់​ នេះ​ ត្រូវ​បាន​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​តាម​មាត្រា​១១និង​មាត្រា​៦៤​ ច្បាប់​ស្តី​ពី​ពាណិជ្ជនាម​និង​ការ​ប្រកួតប្រជែង​មិន​ស្មោះ​ត្រង់​ ។

មាត្រា១១​ សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកមានដូចខាងក្រោម៖
ក.ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវាដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ដើមជាមុនសិន។
ខ.ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្ដឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ដែលប្រើប្រាស់ដោយរំលោភលើម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមគឺមានសិទ្ធិប្ដឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាក ដែលខ្លួនបានចុះបញ្ជីរួចហើយនិងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញនិងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលចុះបញ្ជីរួចនោះហើយដែលអាចបណ្ដាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។
គ.សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកនឹងមិនដាក់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ។

មាត្រា៦៤​ ជនណាដែលក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូលហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀត ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងនៅក្នុងមាត្រា១១ ចំណុចខ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០(ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥(ប្រាំ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ។

ជនត្រូវចោទទី០១ឈ្មោះ​ XU CHUI YAO ភេទប្រុសនិងទី០២ឈ្មោះ​ JIANG SHAO CONG ភេទប្រុស។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានអោយដឹងថា  នេះដោយផ្អែកពាក្យបណ្តឹងរបស់ក្រុម ហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ មាន វិញ្ញាបណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្លេខMOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦មានការិយាល័យកណ្តាលស្ថិតនៅ អគារលេខ១០០k ផ្លូវលេខ៥៨បភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តំណាងដោយលោកស្រី សាត ដានេ  ភេទស្រី ជនជាតិខ្មែរ កាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ010626144 ចុះថ្ងែទី៣១ខែសីហាឆ្នាំ២០០៧។  ក្រោយពីបានឆែកឆេរកឃើញបទល្មើសខាងលើ សមត្ថកិច្ចយើងចាប់ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE និងនាំជនជាតិចិនពីរនាក់មកសាកសួរនៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល។

ចំណែកនារីម៉ាកផ្សេងទៀតនិងសម្ភារ វត្ថុធាតុដើមដែលបំរើការក្នុងការផលិតបារី ត្រូវបានតំណាងអយ្យការអមសាលាដំបូងសម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនិតិវិធីបន្តតាមផ្លូវច្បាប់។ ដោយបានការសម្របសម្រួល​ពីលោកព្រះរាជអាជ្ញារង ឯក ស៊ុន​ រស្មី​និង​លោកឧត្តមសេនីយ៍ទោ ឡុង​ ស្រេង​ អនុប្រធាន​នាយដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​លោក​ វរសេនីយ៍ឯក លី សុជាតិ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កណ្តាល​។  បានចុះទៅត្រួតពិនិត្យក្នុងឃ្លាំងខាងលើបាន​រកឃើញផលិតផលបារីក្លែងក្លាយ និង​មាន​ការពាក់ព័ន្ធជាមួយជនជាតិចិនចំនួនពីរនាក់។១.ឈ្មោះ​ XU CHUI YAO ថ្ងៃខែ​ឆ្នាំ​កំណើត​05.11.1997កាន់លិខិតឆ្លងដែនលេខ:E74484273សុពលភាព​:04.05.2016ដល់
03.05.2026ទិដ្ឋាការ​លេខ​:EI00670270សុពលភាព​:28.09.2017 ដល់​:02.10.2018 ថ្ងៃចូលកម្ពុជា:28.09.2017 ២ឈ្មោះ​ JIANG SHAO CONG ថ្ងៃខែ​ឆ្នាំ​កំណើត​:15.08.1994កាន់លិខិតឆ្លងដែនលេខ:E89027406 សុពលភាព​01.11.2016ដល់31.10.2026ទិដ្ឋាការ​លេខ​:EI00912039សុពលភាព​:19.06.2018ដល់​30.06.2019 ថ្ងៃចូលកម្ពុជា:19.06.2018៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print