រថយន្ត៥គ្រឿងបុកបន្តគ្នា មានអ្នកស្លាប់ អ្នករបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត៥គ្រឿងបុកបន្តគ្នាកាលពីម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅលើវិថីផែ ចំណុចផ្លូវបំបែកP៤ កែងរ៉ារថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កើតឡើងដោយ រថយន្តចំនួន ០១គ្រឿង ម៉ាក MitSuBishi ពណ៌លឿង ពាក់ស្លាកលេខ 3C-2915 (កម្មសិទ្ធិក្រុមហ៊ុន Bright) បើកបរដោយឈ្មោះ សេក សាវុធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ ឈ្មោះ ហ៊ង លីដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ព្រូឡាន មកដល់ចំណុចកើតហេតុបានបុកបន្តគ្នាជាមួយ

១-រថយន្តម៉ាក AlPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6886 បើកបរដោយឈ្មោះ គង់ គីមហ៊ុយ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា ។

២-រថយន្តម៉ាក ToYoTa Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-7631 ជាកម្មសិទ្ធិរបស់ឈ្មោះ YANG FAGUI ភេទប្រុស អាយុ ៥៦ឆ្នាំ (ជនជាតិចិន) កាន់លិខិតឆ្លងដែនលេខ5.0267606 ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ(ចតស្ងៀមនៅមុខផ្ទះ) ។

៣-រថយន្តម៉ាក Hyundai ពណស ពាក់ស្លាកលេខ ភ្នំពេញ 3E-3534 បើកបរដោយឈ្មោះ ស៊យ សុឃឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (ចតស្ងៀមដាក់ទំនិញមុខផ្ទះ)មានអ្នករួមដំណើរ ម្នាក់ឈ្មោះ Liang Cheng Kang ភេទប្រុស អាយុ ២៨ឆ្នាំ (ជនជាតិចិន) កាន់លិខិតឆ្លងដែនលេខE07959781 ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។

៤-រថយន្តដឹកស្រាបៀរម៉ាក Hyundai ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-9503 បើកបរដោយឈ្មោះ យាន សុងហេង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ(ទិសដៅស្របគ្នា)។ ។

៥-ម៉ូតូម៉ាក Honda C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-4069 ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉េង សុង ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ នគរបាលចរាចរណ៍ (កំពុងឈរយាមនៅប៉ុស្តិ៍P៤ ) ។

គ្រោះថ្នាក់នេះ បណ្តាលឲ្យ៖ មនុស្សម្នាក់ស្លាប់ (ឈ្មោះ Liang Cheng Kang ជនជាតិចិន) ។ រងរបួសធ្ងន់ ពីរនាក់ ទី១.ឈ្មោះ ម៉េង សុង មន្ត្រីនគរបាលចរាចរណ៍ បានបញ្ជូនទៅព្យាបាលនៅភ្នំពេញ និងទី២-ឈ្មោះ សេក សាវុធ សម្រាកព្យាបាលនៅគ្លីនិកមិត្តភាព ឃ្លាំងលើ។ ក្រៅពីនេះមានអ្នករងរបួសស្រាលខ្លះទៀតដែរ។

ចំពោះវត្ថុតាង រថយន្ត និងម៉ូតូខាងលើ នគរបាលចរាចរណ៍ ចាត់ចែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print