រថយន្ដពីរគ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

   ភ្នំពេញ៖ រថយន្ដម៉ាកព្រូសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដម៉ាក ម៉ាស្ដារ មួយគ្រឿងទៀតបើកបុកចំក្បាលរថយន្ដផ្នែកខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
     ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្លោះអូឬស្សី កែងផ្លូវលេខ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
       តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាកព្រូស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AB-0338 បើកបរដោយបុរសម្នាក់និងរួមដំណើរដោយប្រពន្ធកូននិងនារីម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីត្បូងទៅជើងឆ្លងកាត់ផ្លូវលេខ២១៤ ។ ប្រភពដដែលបានបន្តថា ពេលដែលរថយន្ដព្រូសកំពុងឆ្លងបានជិតពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្ដម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-9155 បើកបរដោយនារីជនជាតិចិន បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ហើយក៏បុកចំក្បាលរថយន្ដព្រូសបណ្ដាលឲ្យរថយន្ដទាំងពីរគៀបជាប់គ្នាខូចខាតទាំងសងខាង។
     ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការសម្របសម្រួលភាគីទាំងសងខាង ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្ដម៉ាស្ដាដែលបើកបរដោយជនជាតិចិន បានព្រមសងថ្លៃការខូចខាតទៅឲ្យភាគីរថយន្ដព្រូសដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង៕ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print