ភ្នំពេញ:បុរសម្នាក់បើកម៉ូតូឌុបគ្នា ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ យ៉ាងលឿន បានជ្រុលទៅបុកខឿនស្ពានពេញទំហឹងប្លោងបោកនឹងខឿនស្ពាន បណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងអ្នករួមដំណើរ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់អ្នកបើកម៉ូតូ មានឈ្មោះ ភិន សុវណ្ណឧត្តម អាយុជាង២០ឆ្នាំ រស់នៅក្រុងដូនកែវ ខេត្តតាកែវ និងអ្នករួមដំណើរដែលរងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃមិនទាន់ស្គាល់អត្តសញ្ញាណ។
ប្រភពពត៌មាមនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងម្នាក់ទៀតបើកម៉ូតូឌ្រីមសង់ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ 1GN-3555 បើកពីត្បូងទៅជើងចុះពីស្ពានអាកាដស្ទឹងមានជ័យ ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនស្ពានពេញទំហឹង បណ្ដោយឲ្យមនុស្ស២នាក់ផ្លោងផ្ទប់នឹងខឿងរងរបួសធ្ងន់ម្នាក់។ ចំណែកម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំសាច់ញាតិយកឯកសារមកនិងប្រគល់ឲ្យទៅវិញ ចំណែកសពត្រូវបានដឹកយកទៅតម្កល់មន្ទីរពេទ្យលោកសង្ឃតម្កល់ទុកនៅសាលសពក្នុងមន្ទីរពេទ្យ ហើយសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ