ភ្នំពេញ: លោក នាយឧត្តមសេនីយ៍ ភួង សុីផាន អនុរដ្ឋលេ ខាធិការក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាការជ្រេីស រេីស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមបណ្តុះ បណ្តា ល ក្នុងនិងក្រៅប្រទេសបានសំដែងការអបអរសាទរចំពោះប្អូនៗក្មួយៗជានាយទាហាន ទាំងអស់ត្រូវចេញទៅបំពេញកម្មសិក្សា នៅសាធារណរដ្ឋសង្គមនិយមវៀតណាមត្រូវខិតខំពុះពារប្រឹង ប្រែងរៀនសូត្រ យកចិត្តទុក្ខដាក់បន្ថែមទៀត ដេីម្បីអនា គតមាតុភូមិខ្លួន សង្គម គ្រួសារ និងខ្លួនយេីងដែលជាទំពាំងស្ន ងឬស្សី ។ អ្នកដែលរៀននិទ្ទេសល្អ អាចសុំចូលជាយោធាចារ្យបំរេីការងារនៅសាកលវិទ្យាល័យការពារជាតិបាន។
នេះជាប្រសាសន៍លេីកឡេីងរបស់ឯកឧត្តម នាយឧត្តមសេនី យ៍ ភួង សុីផាន ជាមួយកម្មសិក្សាការីចំនួន ៣៦០ នាក់ដែលនិងចាកចេញពីមាតុភូមិនាពេលខាងមុនេះសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងពិធីសំណេះសំណាលនាថ្ងៃ អង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃ ទី ៤ ខែ កញ្ញា ឆ្នាំ២០១៨នៅសាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ )។
លោក ឧត្តមសេនីយ៍ឯក ខៀវ សាផាត អគ្គនាយក រង អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ និងជានាយករង នាយកដ្ឋានបុគ្គលិក អានរបាយការណ៍ បូកសារុបលទ្ធផលការ ងារ ដែលសិក្ខាកាមត្រូវចេញបំពេញកម្មសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ។
ក្នុងឱកាសនោះគណៈអធិបតីបានក្រេីនរំឮកដល់សិក្ខាកាម ទាំងអស់ត្រូវគោរពវិន័យ ពង្រឹងគុណភាព ឆន្ទះ ចំណេះដឹង ធនធានមនុស្ស សម្ភារ ពិសេសត្រូវមាន សី លធម៌ គុណធម៌ សុជីវធម៌ និងសុខភាពល្អ ក្នុងប្រទេសមួយដែលមានវប្បធម៌ អារិយ្យធម៌ ខ្ពង់ខ្ពស់ថ្កេីងថ្កាន ដែលយេីងមានឈាមជ័រ ជាអ្នកកសាងអង្គរតាំងពីបរមបុរាណកាលមកផងដែរ ៕ សុខដុម