ខ្សឹបដាក់ត្រចៀក ៖ កូនចៅហ្វាយខេត្តព្រះសីហនុគាបសង្កត់អ្នករកសុីដឹកទំនិញឆ្លងកាត់ខេត្តកោះកុងពេញបន្ទុក

ចែករំលែក៖

ខេត្តកោះកុង៖ លោកស្នងការរងវ័យក្មេង មីន រស្មី ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកោះកុង និងត្រូវជាកូនលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បាននឹងកំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានក្រុមអ្នករកសុីដឹកទំនិញឆ្លងកាត់ខេត្តកោះកុង ដោយចាត់ទុកថា លោកស្នងការរងរូបនេះគាបសង្កត់ បង្ខំ ឲ្យឈ្មួញបង់ប្រាក់ក្បាលឡាន ប្រចាំខែយ៉ាងល្បីនៅក្នុងខេត្តកោះកុង ។

ក្រុមអាជីវករបានរិះគន់ថា៖ គ្រប់រថយន្តដឹកទំនិញទាំងគ្រឿងសំណង់ ចាប់ហួយ ប្រហិត ផ្លែឈើ ។ល។ ទោះបីបង់ពន្ធនាំចូលដោយស្របច្បាប់បែបណាក៏ដោយឲ្យតែ ដឹកឆ្លងកាត់ខេត្តកោះកុង មិនអាចគេចផុតពីក្រសែភ្នែកលោកស្នងការរង មីន រស្មី នោះ ឡើយប្រសិនបើមិនបានបង់ប្រាក់ថ្លៃក្បាលឡាន ឬប្រចាំខែជាដើម។

ក្រុមអាជីវករបានលើកឡើងថា៖ ជាទម្លាប់លោក មីន រស្មី បានដាក់កម្លាំងរបស់ខ្លួន ឈរជើងនៅចំណុចស្ថានីយប្រេងឥន្ធនៈតេលាយីហោ រស្មី រតនៈ លើកំណាត់ផ្លូវជាតិ លេខ៤៨ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នៅទីនោះមានរថយន្តឡង់គ្រីស័រពណ៌ស ១គ្រឿងសម្រាប់ធ្វើជាមធ្យោបាយ ដេញរថយន្តដឹកទំនិញដែលមិនចូលបង់ប្រាក់ ក្នុង នោះសូម្បីតែប្រជាពលរដ្ឋរកសុីដឹកផ្លែឈើលក់បន្តិចបន្តួចសម្រាប់ដោះស្រាយជីវភាពគ្រួសារក៏ប្រឈមទៅនឹងការធ្វើទុក្ខបុកម្នាញ់ពីលោក មីន រស្មី ស្នងការរងខេត្តកោះកុង ទទួលបន្ទុកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ សកម្មភាពប្រើប្រាស់រថយន្តដេញ កាក់រថយន្តដឹកទំនិញដ៏ប្រសេកប្រសាចនៅខេត្តកោះកុងនេះ មិនត្រឹមតែប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៏ដូចជាអាជីវកររកសុីដឹកជញ្ជូនទំនិញស្អប់ខ្ពើម រិះគន់ប៉ុណ្ណោះទេ តាម រយៈអំពើពុករលួយរបស់លោក មីន រស្មី កូនចៅហ្វាយខេត្តព្រះសីហនុរូបនេះបានជះ ឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់សង្គម ក៏ដូចជាអង្គភាពនគរបាលជាតិ ជាពិសេសលោក ស្នងការរងរូបនេះបានប្រើប្រាស់ឥទ្ធិពល ហួសពីតួនាទីភារកិច្ចក្នុងនាមជាអ្នកទប់ស្កាត់ និងបង្ក្រាបទំនិញ អំពើរត់ពន្ធ បែរជាយកឱកាសទាំងនេះទៅប្រមូលលុយឈ្មួញសម្រាប់ជាផលប្រយោជន៍បុគ្គលទៅវិញ..?

អាជ្ញាធរក៏ដូចជាសមត្ថកិច្ចមួយចំនួនធំក្នុងខេត្តកោះកុងពិតជាមិនពេញចិត្តចំពោះ ការដឹកនាំរបស់លោក មីន រស្មី កូនប្រុសលោក យន្ត មីន ចៅហ្វាយខេត្តព្រះសីហនុ មិនបានបន្សល់ទុកនូវការដឹកនាំរីកចម្រើនក្នុងអង្គភាព បែរជាបង្កើតកុងត្រូលជជុះ យកកម្លាំងទៅដាក់លើដងផ្លូវ ដេញកាក់រថយន្តដឹកទំនិញ រថយន្តដឹកផ្លែឈើ ខណៈ ពួកគេមិនបានចូលបង់ប្រាក់ថ្លៃក្បាលឡាន។ ទង្វើទាំងអស់នេះបានជិះឥទ្ធិពលឲ្យ ឃើញពីការងារអាក្រក់ក្នុងសង្គម និងប៉ះពាល់សតិអារម្មណ៍ចំពោះអាជីវករ ប្រជាពលរដ្ឋរកសុីដឹកផ្លែឈើនោះជាដើម ។

ពួកគាត់បានលើកហេតុផលថា ចំពោះឈ្មួញរកសុីដឹកទំនិញគេចពន្ធមិនខ្វះទេទាំងតាមទឹក និងផ្លូវគោក ដែលលោក មីន រស្មី អាចបង្ក្រាប ឬឆក់យកប្រយោជន៍ ប៉ុន្តែរាល់ ការដឹកជញ្ជូនរបស់ឈ្មួញក៏ដូចជាអាជីវករតូចតាចបង់ពន្ធនាំចូលស្របច្បាប់ចេញពី ច្រកអន្តរជាតិចាំយាមនោះ ហេតុអ្វីក៏តាមកោសរូស និងប្រើប្រាស់កម្លាំងគ្មានឯក សណ្ឋានត្រឹមត្រូវ បង្ខំឲ្យឈ្មួញចូលបង់ប្រាក់ និងប្រើប្រាស់រថយន្តប្រដេញចាប់ ប្រសេកប្រសាច មិនត្រឹមប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញ ពីការបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាកងកម្លាំង ស្របពេលសកម្មភាពនេះតែង តែទទួលបាននូវការស្អប់ខ្ពើមពីប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ ពិសេសក្រុមអ្នក រកសុីដឹកទំនិញ ស្របច្បាប់ ៕

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print