ណាហ្គា​វើ​លដ៍ ផ្តល់ប្រាក់​រង្វាន់​ជូនដល់​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​កីឡា​ទ្វីបអាស៊ី​

ចែករំលែក៖

ភ្នំពេញ​: ដើម្បី​អបអរ​ដល់​ការ​បំបែក​ឯតទគ្គ​កម្ម​រប​ស់​ប្រទេស​កម្ពុជា ក្នុងការ​ដណ្តើមបាន​មេដាយ ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ឆ្នាំ​២០១៨ ក្នុងប្រទេស​ឥណ្ឌូនេស៊ី ណាហ្គា​វើ​លដ៍​បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ពិសេស​មួយ នា​ល្ងាច​ថ្ងៃទី​៥ ខែ កញ្ញា ឆ្នាំ​២០១៨ ដើម្បី​ផ្តល់រ​ង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ដែល​បាន​យក​មេដាយ​មក​ជូន​ជាតិ​។ ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ដែល​អញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) មន្ត្រី NOCC អត្ត​ព​លិ​ក និង​គណៈ​គ្រប់គ្រង​របស់​ណាហ្គា​វើ​លដ៍​ក្រោមបរិយាកាសដ៏រីករាយបំផុត ។​

​កីឡាការិនី​វិញ្ញាសា​ជឺ​ជី​តស៊ូ​មេដាយមាស​វ័យ ១៦ ឆ្នាំ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩ គីឡូក្រាម កញ្ញា ខាន់ ចេ​សា និង​កីឡាករ​មេដាយមាស​វិញ្ញាសា​ម៉ូតូ​ទឹក Ski Modified លោក សាលី អ៊ូ​មើ​ត ទទួលបាន ១០.០០០ (​មួយ​ម៉ឺន​)​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​ពី​ណាហ្គា​វើ​លដ៍​ព្រមទាំង​បានផ្តល់​៣.០០០(​បី​ពាន់​)​ដុល្លារ​អាមេរិក​បន្ថែម​ដល់​អ៊ូ​មើ​ត​ផងដែរ​សម្រាប់​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​ម៉ូតូ​ទឹក Runabout 1100 Stock ដែល​គាត់​បានឈ្នះ​។ ណាហ្គា​វើ​លដ៍ ក៏បានផ្តល់​ទឹកប្រាក់​បន្ថែមចំនួន ១.៥០០ (​មួយ​ពាន់​ប្រាំ​រយ​)​ដុល្លារ​អាមេរិក​ដល់គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផងដែរ​សម្រាប់​មេដាយ​ទាំង ៣ គ្រឿង​ដែល​អត្ត​ព​លិ​ក​របស់​យើង​បានឈ្នះ​។

នៅក្នុងសុន្ទរកថា ក្នុងពិធីប្រគល់រង្វាន់នេះ ​នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ លោក Pern Chen បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដែល​បានទទួល​ស្វា​គម​អត្ត​ព​លិ​ក​ជ័យលាភី​របស់​យើង ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​ឆ្នាំ​២០១៨​។ មេដាយមាស ២ គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង គឺជា​លទ្ធផល​ល្អ​បំផុត​ដែល​កម្ពុជា មិន​ធ្លាប់​ធ្វើបាន​ក្នុង​ព្រឹត្តិការណ៍​ទ្វីបអាស៊ី ហើយ​ណាហ្គា​វើ​លដ៍​មាន​មោទនភាព​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ស្នាដៃ​ដ៏​ត្រចះត្រចង់​របស់​អត្ត​ព​លិ​ក​កម្ពុជា ក្នុង​ការជួយ​ធ្វើ​ឲ្យ​លេខ​រៀង​កីឡា​របស់​កម្ពុជា មាន​ចំណាត់ថ្នាក់​ល្អ​ជាង​មុន​ក្នុងចំណោម​ប្រទេស ៤៥ ដែល​បាន​ចូលរួម​ប្រកួត​”​។

​លោក​បន្តថា “​ស្នាដៃ​នេះ សរ​បញ្ជាក់​ឲ្យ​ឃើញថា ការខិតខំ​ប្រឹងប្រែងរ​បស់ NOCC ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ណាហ្គា​វើ​លដ៍ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា ពិត​ជាមាន​ផ្លែផ្កា​ល្អ​។ ណាហ្គា​វើ​លដ៍ ពិត​ជាមាន​កិត្តិយស​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ជាមួយ​គណៈកម្មាធិកា​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​កីឡា​នៅ​កម្ពុជា នឹង​កាន់តែ​រះ​ត្រចះត្រចង់​នៅលើ​ឆាក​អន្តរជាតិ​។​

ណាហ្គាវើលដ៍ ចូលរួមអភិវឌ្ឍវិស័យកីឡា៖

ណាហ្គា​វើ​លដ៍ គឺជា​ក្រុមហ៊ុន​ឯកជន​ទីមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​ជាមួយ NOCC ក្នុងការ​ឧបត្ថម្ភ​គាំទ្រ​ក្រុមកីឡា​កម្ពុជា​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១១ ក្នុងប្រទេស​ឥណ្ឌូនេស៊ី និង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ ក្នុង​ទីក្រុង​ឡុង​ដ៍​។ បន្ទាប់មក ណាហ្គា​វើ​លដ៍ បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៤ ឆ្នាំ​សហការ​ជាមួយ NOCC ក្នុង​យុទ្ធនាការ​នៃ​ដំណើរ​ឆ្ពោះទៅរក​មេដាយមាស ដែល​បានធ្វើ​ឲ្យ​វិស័យ​កីឡា​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ រួមមាន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាដើម ។

លើសពីនេះ ណាហ្គា​វើ​លដ៍ ក៏បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​កីឡាប្រដាល់​សេរី​ខ្មែរ តេ​ន្នី​ស បាល់ទាត់ ក្បាច់គុន​ចម្រុះ និង​កីឡា​ផ្សេងទៀត​ជាច្រើន ព្រមទាំង​បាន​ជួយ​លើកកម្ពស់​កិត្តិនាម​របស់​កម្ពុជា​នៅលើ​ឆាក​ជាតិ តំបន់ និង​អន្តរជាតិ​ផងដែរ​តាមរយៈ​ការប្រកួត​កីឡា ។

គួរ​រំឭក​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០១៦ ណាហ្គា​វើ​លដ៍​បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​កីឡា​កម្ពុជា​នៅក្នុង​សណ្ឋាគារ​របស់ខ្លួន​ដែល​ផ្តល់រ​ង្វាន់​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក និង​អ្នកសារព័ត៌មាន​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​វិស័យ​កីឡា​ផងដែរ ។

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨បន្ទាប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប២៧កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០​កៅអីនៅណាហ្គាទី២ ផ្សារទំនើបរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយ​ក្នុងប្រទេស​កម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្មសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខាទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទង៖

Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: [email protected]

កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications
Tel: (+855) 15 61 88 86
Email: [email protected]

 

លោក Pern Chen ស្វាគមន៍​អត្តពលិកឆ្នើមកម្ពុជាមកកាន់ណាហ្គាវើលដ៍

ណាហ្គាវើលដ៍​ ផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកឈ្នះមេដាយកីឡាទ្វីបអាស៊ី និងគណៈកម្មាធិការជាតិអូឡាំពិក

អបអរសាទរការបំបែកឯតទគ្គកម្មរបស់ក្រុមកីឡាកម្ពុជា​ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print