ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខដ៏ធំ ឋិតក្នុងក្រុមទី៣ ភូមិចម្រើនផល សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ឈ្មោះនី ជាមួយនឹងប្រពន្ធបានបើក ដំណើរការជាយូរមកហើយ ប៉ុន្ដែសមត្ថ កិច្ចជាច្រើនស្ថាប័នពុំទាន់មានចំណាត់ ការបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាអន្ដិសុខក្នុងមូលដ្ឋាន ។
បទល្មើសភាគច្រើន ផ្ដើមចេញពីក្រុម អ្នកញៀនល្បែងស៊ីសង ហើយគោលនយោ បាយភូមិ-សង្កាត់មានសុវត្ថិភាព ក៏តម្រូវ ឱ្យអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបង្ក្រាប ។ ក្នុងនោះសូម្បីតែវេទិកាសាធារណៈ អាជ្ញា ធរខណ្ឌ-រាជធានី បានផ្ដោតឱកាសឱ្យ ប្រជាពលរដ្ឋក្នុងមូលដ្ឋានលើកសំណូមពរ និងផ្ដល់ព័ត៌មានពីទីតាំងបទល្មើស បនល្បែងស៊ីសងនេះ ។
ជាច្រើនខែមកហើយ មេកន្ទុយលេខ ឈ្មោះនី និងប្រពន្ធ បានបើកដំណើរការ យ៉ាងរលូន រហូតដល់ប្រជាពលរដ្ឋរិះគន់ ថា សមត្ថកិច្ចមូលដ្ឋានបានស្គាល់ទីតាំង នេះ ប៉ុន្ដែមិនបង្ក្រាប យោគយល់សង្ស័យ មានប្រយោជន៍ណាមួយ ។
លោកអធិការ និងលោកស្នងការ រួម ទាំងគណៈបញ្ជាការឯកភាពខណ្ឌផងដែរ មានវិធានការដ៏តឹងតែងជម្រុញឱ្យសមត្ថ កិច្ចបោសសំអាតបទល្មើសទាំងនេះ ដូច្នេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានជំនឿថា សមត្ថកិច្ចបង្ក្រាបទីតាំងខាងលើ ដែល កំពុងជ្រកក្រោមស្លាកសញ្ញាផល្លាអ៊ុត សក់ ហើយបើកកត់កន្ទុយលេខយ៉ាង អនាធិបតេយ្យនោះ ។
សមត្ថកិច្ចមូលដ្ឋាន នគរវត្ដមិនអាច ទាក់ទងបានទេកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្ដែម្ចាស់ទីតាំង ឈ្មោះនី តាមទូរស័ព្ទបានអះអាងថា ខ្លួន ខ្ញុំមិនមែនជាម្ចាស់ទីតាំងរួចក៏បិទទូរ ស័ព្ទ ៕
ដោយ៖ សុខខេមរា