ខេត្ដសៀមរាប៖ ប្រជាពលរដ្ឋនៅភូមិ ខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដ សៀមរាបជាច្រើនគ្រួសារមានការខឹងសម្បាយ៉ាងខ្លាំងទៅលើរោងចក្រអគ្គិសនី ខេត្ដសៀមរាបដែលបានធ្វើរបងរំលោភលើផ្លូវសាធារណៈដែលធ្វើឱ្យពួកគាត់ ជួបការលំបាកក្នុងការធ្វើដំណើរទៅមក ។
ប្រភពបានឱ្យដឹងថា ផ្លូវមួយខ្សែ ដែលមានទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិ ខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ជាផ្លូវ ដង្ហើមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចេញចូលទៅមកក្នុងក្រុង ក៏ដូច ជាធ្វើដំណើរទៅកាន់ទីឋានដទៃ ។ ប៉ុន្ដែ ថ្មីៗនេះផ្លូវមួយខ្សែនេះ បែរជាត្រូវរោង ចក្រអគ្គិសនីខេត្ដសៀមរាបសង់របង លយចូលដល់ចំណីផ្លូវ ដែលធ្វើឱ្យផ្លូវ នេះរួមតូចមានសភាពចង្អៀតពិបាកក្នុងការធ្វើដំណើរ ។
ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុង មូលដ្ឋាននេះបានឱ្យដឹងថា ផ្លូវខាងលើនេះ រាល់ថ្ងៃជាពិសេសនៅរដូវវស្សា ដែល មានភ្លៀងធ្លាក់ជង្ហុកក្រហេងក្រហូងពិបាកធ្វើដំណើរណាស់ទៅហើយ ហើយពេល នេះ ត្រូវគេស៊ីចំណីផ្លូវធ្វើឱ្យរួមតូច ថែមទៀតដែលពួកគាត់់ជួបបញ្ហាលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរចេញចូលក្នុងមូលដ្ឋាន ។
ក្រុមប្រជាពលរដ្ឋបានបន្ដថា ពួកគាត់ ក៏ធ្លាប់បានដាក់សំណើសុំឱ្យអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យម្ដងរួចមកហើយតែ បន្ទាប់ពីនោះមកក៏ស្ងាត់បាត់ឈឹងគ្មានឮដំណឹងសោះ ។ រហូតមកដល់ពេលថ្មីៗនេះ គាត់ក៏បានឃើញខាងរោងចក្រគេធ្វើរបងថ្មី ដែរ ដែលខិតទៅខាងដីរោងចក្រ ប៉ុន្ដែ មិនបានរើរបងចាស់ដែលលយចូលក្នុងចំណីផ្លូវចេញនោះទេ ។
ទាក់ទិននឹងបញ្ហាខាងលើនេះ លោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវ បានឱ្យដឹងតាម ទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ថា គាត់មិនបានដឹងថា ដីដែល ប្រជាពលរដ្ឋទុកជាផ្លូវសម្រាប់ធ្វើដំណើរ រាល់ថ្ងៃមានទំហំប៉ុន្មានម៉ែត្រនោះទេ ។ ចំណែកដីរបស់រោងចក្រអគ្គិសនីក៏មិន ទាន់មានប្លង់រឹងទើបមិនដឹងថាទុកផ្លូវ ប៉ុនណាដែរ ។ តែយ៉ាងណា លោកនឹងឱ្យ ក្រុមការងាររបស់លោកចុះទៅពិនិត្យ មើលម្ដងទៀត ។
ចំណែកលោក សូរ បា្លតុង បានឱ្យដឹង តាមទូរស័ព្ទ កាលពីព្រឹកថ្ងែទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ផងដែរថា ចំពោះបញ្ហា រោងចក្រអគ្គិសនីខេត្ដសៀមរាបបានធ្វើរបងរំលោភលើផ្លូវប្រជាពលរដ្ឋនៅភូមិខ្នារថ្មីដែលបានសំណូមពរឱ្យរកដំណោះ ស្រាយនោះខាងមន្ដ្រីអាជ្ញាធររបស់លោកមិនទាន់បានចុះទៅមើលទេ តែលោក នឹងរៀបចំដោះស្រាយជូននូវពេលបុណ្យអុំទូកចប់ខាងមុខនេះ ។ រីឯប្រធានរោង ចក្រវិញនគរវត្ដមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋច្រើន គ្រួសារក្នុងមូលដ្ឋានកំពុងតែទន្ទឹងរង់ចាំនូវដំណោះស្រាយមួយដែលអាចទទួល យកបានពីអាជ្ញាធរក៏ដូចជាភាគីពាក់ព័ន្ធ ធ្វើយ៉ាងណា សូមមេត្ដាជួយឱ្យរោងចក្រ អគ្គិសនីខេត្ដ និងម្ចាស់ដីមួយកន្លែងទៀត ដែលបានធ្វើរបងបិទផ្លូវដែរនោះចុះរុះរើ របងចាស់ជាប់នឹងរបងថ្មីចេញ ដែលបាន សង់រំលោភលើផ្លូវសាធារណៈ ដើម្បីពួក គាត់បានចាក់ដីធ្វើផ្លូវឱ្យស្អាតផុតពីទឹកលិចនិងបញ្ចៀសនូវការកកស្ទះធ្វើដំណើរទៅវិញទៅមកឱ្យកាន់តែប្រសើរថែម ទៀត ៕
ដោយ៖ សហការី