ខេត្ដបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៩និង ៤៤នាទី មានករណីផ្ទុះមីនតោនមួយ ករណីនៅចំណុចទួលធ្នង់ខាងត្បូងភូមិ សៀមចម្ងាយ៥គីឡូម៉ែតពីឃុំអំពិលប្រាំ ដើម ស្រុកបវេល ខេត្ដបាត់ដំបងបណ្ដាល ឱ្យមានមនុស្ស២នាក់របួសធ្ងន់ និងម្នាក់ ស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ។
សមត្ថកិច្ចស្រុកបវេលបានឱ្យដឹងថា ម្ចាស់ម៉ាស៊ីនច្រូតស្រូវឈ្មោះ ដួង -ទឹមដារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់ នៅភូមិស្វាយជ្រំ ស្រុកថ្មគោល ខេត្ដ បាត់ដំបង ។ ករណីផ្ទុះម៉ីននេះបណ្ដាល មនុស្សស្លាប់និងរបួសចំនួន៣នាក់ ទី១-ឈ្មោះ វ៉ៃ សារួម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលតាសុក ឃុំបន្សាយត្រែង ស្រុកថ្មគោល (របួសធ្ងន់) ២-ឈ្មោះ ដួល នួន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិទួលតាសុក ឃុំបន្សាយត្រែង ស្រុកថ្ម គោល(រងរបួសធ្ងន់) និងទី៣-ឈ្មោះ ឃឹម សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជា ម្ចាស់ស្រែ រស់នៅភូមិទំនប់ទឹក ឃុំ បវេល ស្រុកបវេល ខេត្ដបាត់ដំបង (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) ។ ករណីផ្ទុះមីននេះនៅពេលដែលជនរង គ្រោះបើកម៉ាស៊ីនច្រូតស្រូវទៅច្រូតស្រូវក៏ជាន់មីនផ្ទុះតែម្ដង ៕
ដោយ៖ សំ វិច្ឆិកា