ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ប្រ​តិ​ កម្ម​នឹង​លោក​ ប៉ា​ង​ សុធា​-​លោក​ សៅ​ សំណាង​ ជីក​ស្រះ​ចិញ្ចឹម​ត្រី​ រំលោភ​បឹង​មេទឹក​សាធារណៈ

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ ប្រជាពលរដ្ឋ​ប្រមាណ​ ជាង​១០០​នាក់​បាន​ប្រតិកម្ម​និង​ផ្ដិត​មេដៃ​ ប្ដឹង​លោក​ ប៉ា​ង​ សុធា​ រស់នៅ​ភ្នំពេញ​និង​ ឈ្មោះ​ សៅ​ សំណាង​ រស់នៅ​ភូមិ​កំពង់​ ប្រាសាទ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ដោយ​ចោទ​ថា​បាន​រំលោភ​ជីក​ស្រះ​ចិញ្ចឹម​ ត្រី​ក្នុង​អាង​មេទឹក​បឹង​អន្ទាក់​និង​ហ៊ុម​ព័ទ្ធ​ ទំនប់​ដើម្បី​ធ្វើ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឆ្ដោ​ ខុសច្បាប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ដែល​យក​ទឹក​បឹង​នេះ​មក​ប្រើប្រាស់​និង​ ស្រោចស្រព​ដំណាំ​ ។​

photo 4

​នៅ​ក្នុង​បណ្ដឹង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ ឈើទាល​ភ្លោះ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​ មុខកំពូល​ ចូល​ទៅ​ក្រសួង​ស្ថាប័ន​និង​អាជ្ញា​ ធរ​ពាក់ព័ន្ធ​បាន​ស្នើ​ឱ្យ​ក្រសួង​ស្ថាប័ន​និង​ អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ចំណាត់ការ​ទៅ​លើ​ លោកប៉ា​ង​ សុធា​ និង​លោក​ សៅ​ សំណាង​ ដែល​បាន​រំលោភ​យក​ដី​បឹង​ដើម្បី​ជីក​ ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោ​ដោយ​ខុសច្បាប់​នៅ​ ក្នុង​អាង​ទឹក​បឹង​អន្ទាក់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ ការ​ប្រើប្រាស់​ទឹក​នៅ​ទីនោះ​របស់​បងប្អូន​ ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​ខ្វះ​ទឹក​យក​មក​ ស្រោចស្រព​ស្រូវប្រាំង​ព្រមទាំង​ផលដំណាំ​ មួយ​ចំនួន​ទៀត​ ។​ បច្ចុប្បន្ន​បុគ្គល​ទាំង​២​ នាក់​ខាងលើ​នេះ​ពុំ​មានការ​ខ្លាចក្រែង​ ដល់​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែន​ ដី​នោះ​ទេ​ គឺ​បាន​ជីក​ស្រះ​ធ្វើ​ជា​កម្មសិទ្ធិ​ រំលោភ​លើ​ដី​បឹង​ជា​បឹង​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ដែល​យក​ទឹក​បឹង​នេះ​ប្រើ​ ប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ បុគ្គល​ ឈ្មោះ​ ប៉ា​ង​ សុធា​ បច្ចុប្បន្ន​រស់នៅ​ភ្នំពេញ​ និង​ជាម​ន្ដ្រី​ច្បាប់​មួយ​រូប​ហើយ​បាន​មក​ ជីក​ស្រះ​រំលោភ​ហ៊ុម​ព័ទ្ធ​យក​ដី​បឹង​ប្រមាណ​ ជា​៣​ហិ​កតា​និង​ឈ្មោះ​ សៅ​ សំណាង​ រំលោភ​យក​ប្រមាណ​១​ហិ​កតា​ដែរ​ ។​

​ជុំវិញ​ប្រតិកម្ម​របស់​បងប្អូន​ប្រជា​ពល​ រដ្ឋ​ខាងលើ​នេះ​បាន​កើត​ឡើងជា​បន្ដបន្ទាប់​ ប៉ុន្ដែ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រក​ដំណោះ​ ស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ​ទេរ​ហូត​មាន​ ការ​សង្ស័យ​ថា​ អាជ្ញាធរ​មូលរ​ដ្ឋា​ន​បិទ​ ភ្នែក​ទទួល​លាភសក្ការៈ​ឱ្យ​បុគ្គល​ទាំង​២​ នេះ​រំលោភ​យក​ដី​បឹង​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត​ ផង​ ។​

​អ្នកស្រី​ ជួន​ ស្រី​ពៅ​ មេឃុំ​ស្វាយ​អំពារ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ លោកស្រី​ មិន​បាន​អនុញ្ញាត​ឱ្យ​បុគ្គល​ទាំង​២​នាក់​ នេះ​ជីក​ស្រះ​ក្នុង​បឹង​អន្ទាក់​នេះ​ទេ​ព្រោះ​បឹង​អន្ទាក់​ជា​បឹង​មេទឹក​ ហើយ​កាលដែល​ មាន​គេ​យកឈ្មោះ​លោកស្រី​ថា​បាន​អនុ​ ញ្ញាត​ឱ្យ​ជីក​នោះ​ពុំ​ពិត​និង​ត្រឹមត្រូវ​ឡើយ​។​

​បើ​ទោះជា​មានការ​លើក​ឡើង​របស់​ លោកស្រី​មេឃុំ​បែប​នេះ​ក៏​ដោយ​ប្រជា​ពល​ រដ្ឋ​បាន​លើក​ឡើង​ថា​ អ្វី​ដែល​លោកស្រី​ មេឃុំ​បដិសេធ​មិន​បានដឹង​នោះ​គឺជា​រឿង​ ឆាកកំប្លែង​សុទ្ធ​សាទ​ក្នុង​នាម​ជា​មេឃុំ​ ត្រូវ​តែ​ដឹង​ព្រោះ​មេឃុំ​ជា​ភ្នែក​ចម្រុះ​មើល​ ការ​ខុស​ត្រូវ​ទ្រព្យសម្បត្ដិ​សាធារណៈ​ក្នុង​ ឃុំ​ ។​ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា​ នេះ​គ្រាន់​ជា​លេស​ដោះសា​កុំឱ្យ​ប្រជា​ពល​ រដ្ឋ​ដឹង​តែ​ប៉ុណ្ណោះ​តាម​កាពិ​តទៅ​បុគ្គល​ ទាំង​២​នាក់​នោះ​មិនមែន​មក​លួច​ជីក​ស្រះ​ ដោយ​ស្ងាត់ៗ​នោះ​ទេ​ ។​ ដូច្នេះ​អាជ្ញាធរ​ មូលដ្ឋាន​មិន​អាច​ឆ្លើយ​យករួចខ្លួន​ឡើយ​។​ មួយវិញទៀត​បុគ្គល​ទាំង​២​នាក់​នេះ​បាន​លួច​ចិញ្ចឹម​ត្រី​ឆ្ដោ​រាប់​តោន​នៅ​ក្នុង​ស្រះ​ ដែល​កើត​ឡើងជា​យូរ​មក​ហើយ​តែបើ​ និយាយ​ថា​ ត្រូវ​គ្នា​នោះ​វា​ល្អ​ជាង​ ។​

​ទាក់ទិន​នឹង​ប្រជាពលរដ្ឋ​ប្ដឹង​រក​អន្ដរា​ គម​ន៍​ពី​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ព្រមទាំង​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ចំពោះ​បុគ្គល​២​ នាក់​រំលោភ​យក​ដី​បឹង​នេះ​ដែល​លោក​ សៅ​ សំណាង​ ជា​ម្ចាស់​ស្រះ​ទំហំ​១​ហិ​កតា​ បាន​និយាយ​ថា​ ធម្មតា​លោក​ជីក​ស្រះ​ ចិញ្ចឹម​ត្រី​មិន​អាច​គ្មាន​ច្បាប់​នោះ​ទេ​បើសិនជា​ភូមិ​-​ឃុំ​មិន​អនុញ្ញាត​ ហើយ​បើ​ គ្មាន​ច្បាប់​លោក​ក៏​មិន​អាច​ធ្វើ​អាជីវកម្ម​ នៅ​ទីនោះ​បាន​ដែរ​ ។​ លោក​បាន​បន្ដ​ថា​ ចំពោះ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​មិន​មាន​អ្នក​ណា​គេ​ឱ្យ​ច្បាប់​ទេ​គឺ​រូប​គាត់​ចេះ​តែ​ចិញ្ចឹមៗ​ ទៅ​ទុក​ស្រះ​ឱ្យ​នៅ​ទំនេរ​វា​អត់​ប្រយោជន៍​ ដល់​ពេល​ណា​គេ​ឃាត់​ចាំ​ឈប់​ ។​

​ចំណែក​លោក​ ប៉ា​ង​ សុធា​ ម្ចាស់​ស្រះ​ ទំហំ​៣​ហិ​កតា​និង​កំ​ព​*​ុ​ង​ជីក​បន្ដ​នៅ​ពេល​ បច្ចុប្បន្ន​នេះ​មិន​អាច​រក​ពន្យល់​បកស្រាយ​ ចំពោះ​ប្រតិកម្ម​និង​ការ​ចោទប្រកាន់​របស់​ ប្រជាពលរដ្ឋ​ដែល​រំលោភ​យក​ដី​បឹង​ អន្ទាក់​នេះ​បាន​ទេ​ ។​

​ជុំវិញ​ករណី​ដដែល​នេះ​បើ​តាម​មន្ដ្រី​ សាលាស្រុក​មុខកំពូល​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ រឿង​នេះ​បើ​គ្មាន​ការ​ស៊ី​ញ៉េ​លក់​ដី​ បឹង​ពី​អាជ្ញាធរ​ទេ​ក៏​បុគ្គល​ទាំង​២​នាក់​ខាង​ លើ​នេះ​មិន​ហ៊ាន​ជីក​ស្រះ​រំលោភ​ដី​បឹង​ ចិញ្ចឹម​ត្រី​បាន​ដែរ​ ៕​

photo 1

photo 3

photo 2

...

ដោយ៖ ឡូ​ សំអាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print