ខេត្តកំពង់ឆ្នាំង៖ បុរសជាប្តីរបស់ស្ត្រីដែលស្លាប់ក្រោយពីសម្រាលកូន គ្រោងសុំការបំភ្លឺពីមន្ទីរសុខាភិបាលខេត្តកំពង់ងឆ្នាំង ដើម្បីដឹងពីមូលហេតុពិតប្រាកដ ថា តើប្រពន្ធរបស់គាត់ដែលសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត ស្លាប់ដោយសារអ្វី? ឬក៍ដោយសារមិនយកចិត្តទុកដាក់ពីគ្រូពេទ្យ ព្រោះប្រពន្ធរបស់គាត់ និង ទារកមានសុខភាពល្អ ជាធម្មតា ។
ក្រុមគ្រួសារបានអោយដឹងថា ស្ត្រីដែលស្លាប់នេះមានឈ្មោះ ផាន់សាអ៊ីមអាយុ៣៥ឆ្នាំប្តីឈ្មោះតាត់វ៉ុនបច្ចុប្បន្នមានកូន៤នាក់ក្នុងបន្ទុករស់នៅភូមិកំព្រងឃុំផ្សារស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
បុរសជាប្តីបានរៀបរាប់ពីដំណើររឿងអោយដឹងថា មុនពេលសម្រាលគាត់បានឲ្យគ្រូពេទ្យឯកជនពិនិត្យអេកូហើយគេបានប្រាប់ថាកូនរបស់គាត់មានក្បាលធំពិបាកកើតដោយឲ្យទៅសម្រាលនៅមន្ទីរពេទ្យខេត្តព្រោះទីនោះមានឧបករណ៍គ្រប់គ្រាន់។
បុរសរូបនេះបានប្រាប់ទៀតថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ គាត់ក៏បាននាំប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តនៅវេលាម៉ោងជិត១ ប្រពន្ធរបស់គាត់សម្រាលបានកូនស្រីមួយ ក្រោយពេលសម្រាលទារិការមានសុខភាពល្អ ។ប៉ុន្តែប្រពន្ធរបស់គាត់មានសភាពខ្វះឈាមពេលនោះក៍គ្រូពេទ្យបានដាក់សេរ៉ូមឲ្យ២កំប្លោកព្រមទាំងចាក់ថ្នាំឲ្យទៀត។ក្រោយពីចាក់ថ្នាំរួចប្រពន្ធរបស់គាត់ក៏មានសភាពថប់និងហត់ខ្លាំងភ្លាមៗនោះគ្រូពេទ្យក៏មកចាក់ថ្នាំបន្ថែមទៀតលុះមួយសន្ទុះក្រោយមកប្រពន្ធរបស់គាត់ក៏ដាច់ខ្យល់ស្លាប់តែម្តង បន្យល់ទុកនូវទាវិកាមួយដ៍តូចច្រឡឹង ។
ទាក់ទងនិងរឿងនេះ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានប្រាប់អ្នកសារព័ត៌មានថា ករណីនេះខាងក្រុមគ្រូពេទ្យបានព្យាយាមជួយអស់លទ្ធភាពហើយ ប៉ុន្តែដោយសារនៅមុនពេលសំរាលកូនស្ត្រីរងគ្រោះមានជម្ងឺផ្តាសាយរយៈពេលយូ ធ្វើអោយប៉ះពាល់សួត ពេលសំរាលកូនហើយ ស្ត្រីមានអាការៈមិនស្រួលខ្លាំងពេលនោះក្រុមគ្រូពេទ្យបានសុំយកអ្នកជម្ងឺមកបញ្ជូលខ្យល់អុកស៊ីហ្សែនដើម្បីសង្គ្រោះភ្លាមៗដែរតែប្តីគាត់មិនអោយមករហូតមានអាការៈធ្ងន់ធ្ងរខ្លាំងឡើងទើបអោយមក និងពេលយកស្ត្រីនោះមកកដាក់អុកស៊ីហ្សែនបានបន្តិចជនរងគ្រោះក៏បានស្លាប់តែម្តង។ ដែលករណីបែនេះកម្រកើតមានណាស់ សម្រាប់ស្ត្រីសម្រាលទូទៅ ដែលបណ្តាលមកពីដុំឈាមកក ក្រោយពេលសំរាលកូនអាចកកស្ទះក្នុងសរសៃឈាមណាមួយ ។
ប៉ុន្តែទោះជាយ៉ាងបុរសដែលប្តីស្ត្រីរងគ្រោះគ្រោងសុំការបំភ្លឺបានច្បាស់លាស់ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក្នុងពេលឆាប់ៗនេះ ដោយរូបគាត់មិនអស់ចិត្តនឹងការស្លាប់របស់ប្រពន្ធគាត់ក្រោយពេលសម្រាលបានកូនស្រីតែជាង៤ម៉ោងប៉ុណ្ណោះបានធ្វើអោយប្រពន្ធរបស់គាត់ស្លាប់ ។ ហើយជាមួយនេះមហាជនទូទៅកំពុងតែចាំមើលកថា តើមន្ទីរសុខាភិបាលធ្វើនឹងប្រាប់ទៅក្រុមគ្រួសាររងគ្រោះរបៀបណា ? ៕
ដោយ៖ ចន្ថា