ជនសង្ស័យ​ម្នាក់​ឆក់​ខ្សែ​កបាន​សម្រេច​ រត់គេច​ខ្លួន​មិន​រួច​ ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​

ចែករំលែក៖

​ភ្នំពេញ​៖​ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​វាយ​ខ្នោះដៃ​ជូន​យុវជន​សង្ស័យ​ម្នាក់​ បន្ទាប់​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​សម្រេច​ ប៉ុន្តែ​រត់គេច​ខ្លួន​មិន​រួច ​។​

samed

​ហេតុការណ៍​កើតឡើង​ កាលពី​វេលា​ម៉ោង​ ២០​ និង​០០​នាទី​ ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​លក់ដូរ​មួយ​កន្លែង​ ផ្លូវ​២១៧​ ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ ជា​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ វត្ថុ​តាង​ដកហូត​ខ្សែ​ក​ប្លា​ក​ទី​ន​ ចំនួន​ ១​ខ្សែ​ ទង្ង​ន់​៣​ជី​ ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ អ៊ិ​ន​ ស្រី​សោ​ភ័​ណ្ឌ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​លក់​ មីឆា​ បាយ​ឆា​ មាន​ទីលំនៅ​ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​វេលា​ម៉ោង​ ១៥​ និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​រង​គ្រោះ​ និង​ប្តី​ បាន​ជញ្ជូន​របស់របរ​សម្រាប់​លក់​មីឆា​ និង​បាយ​ នៅ​ក្នុង​មុខ​ផ្ទះ​ជួល​ ខាងជើង​ហាង​នំប៉័ង​ ស្ទឹង​មាន​ជ័យ​ តាម​បណ្តោយ​ផ្លូវ​២១៧​ ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ លុះ​រហូត​ដល់​វេលា​ម៉ោង​ ២០​ និង​០០​នាទី​ យប់​ថ្ងៃខែ​ដដែល​ ស្រាប់តែ​លិច​ជនសង្ស័យ​ដើរ​ឆ្លងផ្លូវ​២១៧​ ពី​កើត​ទៅ​លិច​ ចូល​មក​កន្លែង​លក់​ មីឆា​ បាយ​ឆា​ របស់​ជន​រង​គ្រោះ​ ។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ទៀត​ថា​ គ្រាហ៍​នោះ​ជន​រង​គ្រោះ​ស្មាន​តែ​ភ្ញៀវ​មក​រក​ហូប​អាហារ​ ក៏​សួរ​ថា​ ពូ​ ពូ​ ត្រូវការ​ហូប​អី​ ?​ ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​តប​នោះ​ទេ​ មិនយូរ​ប៉ុន្មាន​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ទាញ​បណ្តាច់​ខ្សែ​ក​ពី​ក​ជន​រង​គ្រោះ​បាន​សម្រេច​ ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុងភូមិ​ ។​ ភ្លាម​នោះ​ប្តី​ជន​រង​គ្រោះ​បាន​ស្រ​វ៉ា​ស្ទុះ​រត់​ដេញ​តាម​ពីក្រោយ​ ព្រមទាំង​ស្រែ​កថា​ ចោៗ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ចេញ​ជួយ​អន្តរាគមន៍​ តាម​ចាប់​ក្របួច​ជនសង្ស័យ​ជាប់​ វាយ​ខ្នោះ​ នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ចាត់ការ​តាម​ច្បាប់​ ។​

​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ រូបគេ​ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ និង​ខ្សែ​ក​ ដោយ​ថ្មើរជើង​ បាន​សម្រេច​ ចំនួន​ ២​លើក​រួច​មក​ហើយ​ ប៉ុន្តែ​លើក​ទី​៣​នេះ​ គឺ​រូបគេ​ឆក់​ខ្សែ​កបាន​សម្រេច​ហើយ​ដែរ​ ប៉ុន្តែ​រត់គេច​មិន​រួច​ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ក្របួច​ចាប់ខ្លួន​រូបគេ​ជាប់​តែ​ម្តង​ ព្រមទាំង​ដកហូត​វត្ថុ​តាង​ខ្សែ​ក​ប្លា​ក​ទី​ន​ ចំនួន​ ១​ខ្សែ​ ទង្ង​ន់​៣​ជី​ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌដង្កោ​ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ ៕​

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print