មេបក្សប្រឆាំងប្រេស៊ីលរងការចាក់មួយកាំបិតពេលឃោសនាបោះឆ្នោត

ចែករំលែក៖

លោក Jair Bolsonaro បេក្ខភាពប្រធានាធិបតីឈានមុខនៅក្នុងប្រទេសប្រេស៊ីលទើបតែរងការចាក់មួយកាំបិតចំពោះ ពេលលោកទៅជួបក្រុមអ្នកគាំទ្រនៅក្នុងពេលឃោសនាបោះឆ្នោត។

សារព័ត៌មាន BBC បានផ្សាយថា អ្នក នយោបាយប្រឆាំងរងការវាយប្រហារនៅទីក្រុង Juiz De Fora រដ្ឋManas Gerais ។ កូនប្រុសរបស់លោកបានឲ្យដឹងថា ឪពុក របស់ខ្លួន ទើបតែឆ្លងកាត់ការវះកាត់ ដោយ សារតែរបួសដល់សួត និងពោះវៀនតែពេលនេះមានសុខភាពល្អប្រសើរវិញហើយ។

លោក Jair Bolsonaro ជាបេក្ខភាព ដែលបង្កវិវាទយ៉ាងខ្លាំង ពលរដ្ឋជាច្រើនមិនពេញចិត្តដោយសារតែការវិភាគរបស់លោកមានចេតនាប្រកាន់ពូជសាសន៍ និង ប្រឆាំង ការស្រឡាញ់ភេទដូចគ្នា ។ ប៉ុន្តែការស្ទង់ មតិនាពេលកន្លងមកបង្ហាញឲ្យឃើញថា លោកទទួលបានការគំាទ្រខ្ពស់ពីមហាជន។

អ្នកនយោបាយរូបនេះត្រូវបានគេវាយតម្លៃថានឹងទទួលបាន សំឡេងគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ក្នុង ប្រទេសប្រេស៊ីល ។ រូបភាពបានបង្ហាញឲ្យ ឃើញថា នៅពេលដែលអ្នកគាំទ្រស្រែកហ៊ោរកញ្ជ្រៀវ គឺជាពេលដែលលោកត្រូវ ជនមិនស្គាល់មុខចាក់ដោយកាំបិត។ ក្រោយ ពេលលោកមាន មានការឈឺចាប់អ្នកគាំទ្រ ក៏បានបញ្ជូនលោកទៅកាន់រថយន្ត ដឹក យកទៅមន្ទីរពេទ្យ ។ ពេលដំបូងស្មានតែ របួសស្រាល ប៉ុន្តែ ពេលទៅដល់មន្ទីរ​ពេទ្យទើបដឹងថា របួសធ្ងន់ ធ្លាយដល់សួត លោកត្រូវបាតបង់ឈាមជាច្រើន។

លោកJair Bolsonaro មានវ័យ៦៣ឆ្នាំ ជាអ្នកនយោបាយមកពីគណបក្ស សង្គម សេរីPSL ទទួលបានការគាំទ្រពីពលរដ្ឋ ប្រេស៊ីលរាប់លាននាក់ ។ មិនតែប៉ុណ្ណោះពលរដ្ឋប្រេស៊ីលបានហៅលោកថា «ត្រាំ ប្រេស៊ីល» ដោយសារតែសម្ដីមិនចេះខ្លាច ។ ការបោះឆ្នោតនៅប្រេស៊ីលនឹងត្រូវធ្វើឡើងនៅខែតុលាខាងមុខ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print