អូស្ត្រាលីនិងញូវហ្សេលែនបញ្ជូនយន្តហោះតាមដានកូរ៉េខាងជើង

ចែករំលែក៖

រដ្ឋាភិបាលអូស្ត្រាលី និងញូវហ្សេលែន បានសម្រេចបញ្ជូនយន្តហោះយាមល្បាត៣គ្រឿង ទៅកាន់ដែនសមុទ្រប្រទេសជប៉ុន ដើម្បីជួយ តាមដានការអនុវត្តទណ្ឌកម្ម របស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Christopher Pyneបានប្រកាសថា «អូស្ត្រាលី នឹងបន្ថែមយន្តហោះយាមល្បាតពីរគ្រឿងប្រភេទ Orion AP-3C ទៅតាម ដានការអនុវត្តទណ្ឌកម្ម លើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ»។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រីញូវ ហ្សេលែន លោក Winston Peters បាន ប្រកាសផងដែរថា ប្រទេសរបស់លោកក៏បានសម្រេចបញ្ជូនយន្តហោះយាមល្បាតប្រភេទ P-3k2 ដើម្បីត្រួតពិនិត្យនៅតាម ដែនសមុទ្រអន្តរជាតិ នៅភាគខាងជើង កូរ៉េខាងជើង។

លោក Peters បញ្ជាក់ទៀតថា «យើង អបអរសាទរ ដល់ កិច្ចពិភាក្សាទទួលបានជោគជ័យនាពេលកន្លងមករបស់អាមេរិកនិងកូរ៉េខាងជើង ក៏ដូច កូរ៉េខាងត្បូងនិង កូរ៉េខាងជើង ។ ប៉ុន្តែយើងនៅតែតាមដានសកម្មភាពរហូតដល់ដឹងថាកូរ៉េខាងជើង ពិតជាបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុង នោះអនុវត្ត ការដាក់ទណ្ឌកម្មរបស់អង្គការសបហ្រជាជាតិ។

កន្លងមកថ្មីៗ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានស្នើដល់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំតភ្ជាប់កិច្ចពិភាក្សាដើម្បី រំសាយបរមាណូ ។ ការស្នើឡើងក្រោយ ពេលកិច្ចពិភាក្សារវាងអាមេរិក នឹងកូរ៉េខាងជើងធ្លាក់ក្នុងសភាពជាប់គាំង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print