កម្ពុជា​-​រុ​ស្ស៊ី​បាន​ចុះហត្ថលេខា​លើ​ ឯកសារ​ចំនួន​១០

ចែករំលែក៖

​ភ្នំពេញ​៖​ កន្លង​មក​រដ្ឋាភិបាល​សហ​ ព័ន្ធ​រុ​ស្ស៊ី​បាន​លុប​ចោល​បំណុល​ដែល​កម្ពុជា​ ជំពាក់​នៅ​ក្នុង​សម័យ​សង្គ្រាម​ជា​ថវិកា​ ចំនួន​១.៥០០​លាន​ដុល្លារ​ហើយ​បាន​ សម្រេច​លុប​អស់​៧០​ភាគរយ​រួច​មក​ ហើយ​ក្ដី​តែ​សង្ឃឹម​ថ្មី​មួយ​នៅ​ក្នុង​ឱកាស​ ដែល​នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​មក​បំពេញ​ ទស្សនកិច្ច​នៅ​កម្ពុជា​មេដឹកនាំរ​ដ្ឋា​ភិ​ បាល​កម្ពុជា​ក៏​បាន​ស្នើ​ឡើង​បញ្ហា​នេះ​ជា​បន្ដ​ទៀត​ហើយ​ភាគី​រុ​ស្ស៊ី​បាន​ព្រមព្រៀង​នឹង​ពិចារណា​ដោយ​វិជ្ជមាន​ ។​ ការ​ស្នើ​ ឡើង​ឱ្យ​រុ​ស្ស៊ី​ពិចារណា​ពី​បញ្ហា​បំណុល​ ដែល​កម្ពុជា​ជំពាក់​នេះ​ត្រូវ​បាន​ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ក្នុង​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​ជា​ប្រវត្ដិ​ សាស្ដ្រ​របស់​នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

IMG_1569

​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ លោកនាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ ឌី​ម៉េ​ ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ Medvedev)​ ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ទទួល​ប​ដិ​ស​ណ្ឋា​រ​ កិច្ច​ផ្លូវការ​និង​ចរចា​ទ្វេភាគី​នៅ​វិមាន​ សន្ដិភាព​ទីស្ដីការ​នាយក​រដ្ឋមន្ដ្រី​ ។​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​តេ​ជោ​បាន​ប្រាប់​អ្នក​សារព័ត៌​ មាន​ថា​ នៅ​ក្នុង​ជំនួប​ចរចា​ផ្លូវការ​បាន​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​ អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ សហព័ន្ធ​រុ​ស្ស៊ី​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ ពិសេស​បន្ទាប់​ពីក្រោយ​ថ្ងៃ​រំដោះ​ ៧​មក​រា​ឆ្នាំ​១៩៧៩​រុ​ស្ស៊ី​បាន​ជួយ​កម្ពុជា​ឱ្យ​រស់រាន​មានជីវិត​បន្ទាប់​ពី​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ បាន​ជួយ​បណ្ដុះ​ បណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​ ។​

​សម្ដេច​តេ​ជៅ​ក៏​បាន​ស្នើ​សុំ​ធ្វើ​យ៉ាង​ ណា​ឱ្យ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ កម្ពុជា​និង​ស្នើ​សុំ​ឱ្យ​សហព័ន្ធ​រុ​ស្ស៊ី​នាំ​អង្ករ​ចេញពី​កម្ពុជា​ក៏​ដូច​ជា​វាយភណ្ឌ​ពី​កម្ពុជា​ និង​ផលិតផល​ផ្សេងៗ​ទៀត​ ជា​ពិសេស​ ជំរុញ​វិនិយោគទុន​រុ​ស្ស៊ី​មក​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ឧស្សាហកម្ម​កែ​ច្នៃ​ ផលិតផល​កសិកម្ម​កម្ពុជា​ដើម្បី​ឱ្យ​ក្លាយ​ ជា​ផលិតផល​សម្រេច​ដើម្បី​នាំ​ចេញពី​ ប្រទេស​រុ​ស្ស៊ី​ក៏​បាន​ស្នើ​សុំ​ធ្វើ​យ៉ាងណា​ ជំរុញ​វិនិយោគទុន​រុ​ស្ស៊ី​មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តាម​រយៈ​ការ​ ភ្ជាប់​ការ​ហោះហើរ​ត្រង់​ពី​រុ​ស្ស៊ី​មក​កម្ពុជា​។​ ជាទី​បញ្ចប់​សម្ដេច​បាន​ស្នើ​ឱ្យ​រុ​ស្ស៊ី​បន្ដ​ ផ្ដល់​អាហារូបករណ៍​ឱ្យ​កម្ពុជា​ផង​ដែរ​ ។​

​ជា​ការ​ឆ្លើយ​តប​លោកនាយក​រដ្ឋ​ មន្ដ្រី​រុ​ស្ស៊ី​បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ន័យ​នេះ​ដើម្បី​ជំរុញ​លើក​ស្ទួយ​ ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ឧស្សា​ ហ​កម្ម​ ថាមពល​ បច្ចេកវិទ្យា​ ព័ត៌មាន​ វិទ្យា​ដើម្បី​ធ្វើ​ឱ្យ​មាន​លំហូរ​ទំនិញ​កម្ពុជា​ ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ ។​

​ជា​ចុង​ក្រោយ​លោកនាយក​រដ្ឋមន្ដ្រី​ បាន​ឯកភាព​ផ្ដល់​ជូន​កម្ពុជា​នូវ​អាហា​ រូបករណ៍​បន្ថែម​ដល់​និស្សិត​កម្ពុជា​ដើម្បី​បន្ដ​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី​ ។​

​ក្រោយ​ពី​ជំនួប​បញ្ចប់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ Dmitry​ Med-​ vedev​ បាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ ហត្ថលេខា​លើ​ឯកសារ​ចំនួន​១០​រួម​មាន​8

​ទី​១-​កិច្ចព្រមព្រៀង​ស្ដី​ពី​សេវាកម្ម​ ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រដ្ឋាភិបាល​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ចុះហត្ថលេខា​ ដោយ​លោក​ ម៉ៅ​ ហាវ​ណ្ណា​ល់​ រដ្ឋ​លេខា​ ធិ​ការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​និង​លោក​ Evgeny​ Ditrikh​ អនុ​ រដ្ឋមន្ដ្រី​ទី​១​នៃ​ក្រសួង​ដឹក​ជញ្ជូន​សហព័ន្ធ​ រុ​ស្ស៊ី​ ។​

​ទី​២-​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​ ព័ត៌មាន​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ ភេរវកម្ម​រវាង​អង្គភាព​ស៊ើបការណ៍​ ហិរញ្ញវត្ថុ​កម្ពុជា​នឹង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុ​ស្ស៊ី​ចុះហត្ថលេខា​ដោយ​លោក​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិ​ នៃ​កម្ពុជា​ និង​លោក​Yury​ Chikhanchin​ ប្រធាន​អង្គភាព​ត្រួតពិនិត្យ​សេវា​ហិរញ្ញវត្ថុ​សហព័ន្ធ​រុ​ស្ស៊ី​ ។​

​ទី​៣-​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​និង​កិច្ចព្រមព្រៀង​បំពេញបន្ថែម​ រវាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ (AKP)​នឹង​ទីភ្នាក់ងារសារព័ត៌មាន​SPUTNIK​ ចុះហត្ថលេខា​ដោយ​លោកស្រី​ សុខ​ មុំ​និមល​ មគ្គនាយិកា​ទីភ្នាក់ងារ​ សារព័ត៌មាន​កម្ពុជា​ និង​លោក​ Pavel​ Andrerv​ អនុប្រធាន​បោះពុម្ពផ្សាយ​នៃ​ ទីភ្នាក់ងារសារព័ត៌មាន​អន្ដរជាតិ​ ROS-​ SIYA​ SEGODNYA​ នៃ​សហព័ន្ធ​រុ​ស្ស៊ី​។​

​ទី​៤-​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហ​ ការ​និង​កិច្ច​សហប្រតិបត្ដិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គណបក្ស​រុ​ស្ស៊ី​ រួបរួម​ចុះហត្ថលេខា​ដោយ​លោក​ឧ​ប​ នាយក​រដ្ឋមន្ដ្រី​ សុខ​ អាន​ សមាជិក​គណៈ​ អចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ Andrey​ Klimov​ សមាជិក​ប្រេ​ស៊ី​ឌី​ យោ​ម​នៃ​អគ្គ​ក្រុមប្រឹក្សា​នៃ​គណបក្ស​ នយោបាយ​ទាំងអស់​របស់​រុ​ស្ស៊ី​ ។​

​ទី​៥-​អនុស្សរណៈ​ស្ដី​ពី​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​រវាង​ក្រសួងសុខាភិបាល​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​នឹង​ក្រសួង​សុខា​ភិ​ បាល​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ស្ដី​ពី​កិច្ចសហការ​ ក្នុង​វិស័យ​សុខាភិបាល​ចុះហត្ថលេខា​ ដោយ​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រី​ ក្រសួងសុខាភិបាល​ និង​លោក​ Dmitry​ Tsvetkov​ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ។​

​ទី​៦-​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​នឹង​ក្រសួង​វប្បធម៌​ នៃ​សហព័ន្ធ​រុ​ស្ស៊ី​ចុះហត្ថលេខា​ដោយ​លោក​ ស្រី​ ភឿ​ង​ ស​កុ​ណា​រដ្ឋមន្ដ្រីក្រសួង​វប្ប​ ធម៌​និង​វិចិត្រសិល្បៈ​ និង​លោក​ Dmitry​ Tsvetkov​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ទី​៧-​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ វិទ្យុជាតិ​កម្ពុជា​នឹង​ទីភ្នាក់ងារ​សារព័ត៌​ មាន​SPUTNIK​ ចុះហត្ថលេខា​ដោយ​ លោក​ ទន់​ សា​រ៉ាត់​ អគ្គនាយក​វិទ្យុជាតិ​ កម្ពុជា​ និង​លោក​ Pavel​ Adreev​ អនុ​ ប្រធាន​បោះ​ពុ​ម្ភ​ផ្សាយ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​អន្ដរជាតិ​ ROSSIYA​ SEGOD-​ NYA​ នៃ​សហព័ន្ធ​រុ​ស្ស៊ី​ ។​

​ទី​៨-​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​ ការ​សម្រួលការ​វិនិយោគទុន​រវាង​ក្រុម​ ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹង​ក្រសួង​អភិវឌ្ឍន៍​ សេដ្ឋកិច្ច​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ចុះហត្ថលេខា​ ដោយ​លោក​ សុខ​ ចិន្ដា​សោភា​ រដ្ឋមន្ដ្រី​ ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​និង​ជា​អគ្គ​ លេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​លោក​ Alexey​ Likhachev​ អនុ​រដ្ឋ​ មន្ដ្រី​ទី​១​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហព័ន្ធ​រុ​ស្ស៊ី​ ។​

​ទី​៩-​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​ កិច្ច​សហប្រតិបត្ដិការ​ក្នុង​ការ​ប្រើប្រាស់​ថាមពលបរមាណូ​សម្រាប់​បម្រើ​ឱ្យ​គោល​ ដៅ​អភិវឌ្ឍន៍​ដោយ​សន្ដិភាព​រវាង​ក្រុម​ ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​សាជីវកម្ម​ ថាមពលបរមាណូ​របស់​រដ្ឋ​(ROSA-​ TOM)​ចុះហត្ថលេខា​ដោយ​លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ និង​ លោក​ Nikolay​ Spasskiy​ នាយក​ប្រ​តិ​ ប​ត្ដិ​រង​ទំនាក់ទំនង​អន្ដរជាតិ​នៃ​សាជីវកម្ម​ថាមពលបរមាណូ​រដ្ឋ​ (ROSATOM​ )​។​

​ទី​១០-​លក្ខខណ្ឌ​ការងារ​នៃ​ក្រុម​ការ​ ងារ​ជាន់ខ្ពស់​ស្ដី​ពី​ការ​ជំរុញ​គម្រោង​វិ​និ​ យោគ​អាទិភាព​រួម​រវាង​កម្ពុជា​-​រុ​ស្ស៊ី​ចុះ​ ហត្ថលេខា​ដោយ​លោក​តំណាង​ក្រសួង​ ពាណិជ្ជកម្ម​ព្រះរាជាណាចក្រ​កម្ពុជា​និង​ លោក​ Alexey​ Likhachev​ អនុរដ្ឋមន្ដ្រី​ ទី​១​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សហ​ ព័ន្ធ​រុ​ស្ស៊ី​ ។​

​បន្ទាប់​មក​សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ បាន​រៀបចំ​លៀង​សាយភោជន៍​ជូន​ជា​ មហា​កិត្ដិយស​ចំពោះ​លោក​ ឌី​ម៉េ​ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ Medvedev)​ និង​ គណៈប្រតិភូ​អមដំណើរ​ទាំងអស់​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ទំនាក់ទំនង​រវាង​ព្រះ​ រាជាណាចក្រ​កម្ពុជា​នឹង​សហព័ន្ធ​រុ​ស្ស៊ី​ (​អតីត​សហភាព​សូ​វៀត​)​បាន​ភ្ជាប់​ ទំនាក់​នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​១៩៥៦​ រវាង​ព្រះ​បរម​រតន​កោ​ដ​ ្ឋ​ព្រះ​មហា​វីរ​ ក្សត្រ​ព្រះបាទ​សម្ដេច​ នរោត្ដម​ សីហ​នុ​ និង​លោក​ នី​គី​តា​ គ្រូ​ឆេវ​ អគ្គលេខាបក្ស​ សហភាព​សូ​វៀត​ តែ​ទំនាក់ទំនង​នេះ​ត្រូវ​ បាន​កាត់​ផ្ដាច់​នៅ​ឆ្នាំ​១៩៧៥​នៅ​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ ។​ ក្រោយមក​ ទំនាក់ទំនង​រវាង​កម្ពុជា​និង​រុ​ស្ស៊ី​ក៏​បាន​ ត​ភ្ជាប់​ឡើង​វិញ​ក្រោយ​ពេល​របប​អាវ​ ខ្មៅ​រប​ស់ប៉ុល​ ពត​ អៀង​ សារី​ ខៀវ​ សំ​ផ​ន​ ត្រូវ​បាន​វាយ​ផ្ដួលរ​លំនៅ​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​១៩៧៩​ ។​

​ទំនាក់ទំនង​រវាង​កម្ពុជា​នឹង​អតីត​ សហភាព​សូ​វៀត​ត្រូវ​បាន​គេ​ពិ​ព័រ​ណ៌​នា​ថា​មាន​ភាព​ស្អិត​ល្មួត​ខ្លាំង​ណាស់​រហូត​ ដល់​ឆ្នាំ​១៩៩១​ ហើយ​រុ​ស្ស៊ី​គឺជា​ប្រទេស​ ដ៏​ធំ​មួយ​ដែល​បាន​ជួយ​កម្ពុជា​ស្ទើរ​គ្រប់​ វិស័យ​បូក​រួម​ទាំង​ការ​អប់រំ​ផង​ដែរ​។​ មាន​ និស្សិត​កម្ពុជា​ជា​ច្រើន​ទាំង​ក្នុង​សម័យ​ សង្គមរាស្ដ្រនិយម​របស់​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ និង​ក្នុង​របប​រដ្ឋ​កម្ពុជា​ ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ ។​ ក្នុង​នោះ​មាន​និស្សិត​ និង​អ្នក​ ជំនាញ​សរុប​ជាង​៨.០០០​នាក់​បាន​ទទួល​ការ​សិក្សា​នៅ​សហព័ន្ធ​រុ​ស្ស៊ី​និង​អតីត​ សហភាព​សូ​វៀត​ ។​ ព្រម​ជាមួយ​គ្នា​នេះ​ ទោះបីជា​មាន​ទំនាក់ទំនង​ល្អ​យ៉ាងណា​ក្ដី​ តែ​មក​ដល់​បច្ចុប្បន្ន​កម្ពុជា​នៅ​ជំពាក់​ បំណុល​រុ​ស្ស៊ី​ជា​ច្រើន​ហើយ​កំពុង​ស្នើ​រុ​ស្ស៊ី​ លុប​បំណុល​ឬ​បង្វែរ​ទៅ​ជា​ជំនួយ​សម្រាប់​ ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ។​ បំណុល​ដែល​ កម្ពុជា​នៅ​ជំពាក់​រុ​ស្ស៊ី​ក្នុង​សម័យ​សង្គ្រាម​ មាន​សរុប​ប្រមាណ​១​ពាន់​៥០០​លាន​ ដុល្លារ​ ប៉ុន្ដែ​ទាំង​ពេល​កន្លង​មក​និង​ក្នុង​ ឱកាស​ទស្សនកិច្ច​នេះ​៧០​ភាគរយ​នៃ​ បំណុល​នោះ​ត្រូវ​បាន​រុ​ស្ស៊ី​លុប​ចោល​ ។​

​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​ រដ្ឋមន្ដ្រី​រុ​ស្ស៊ី​នៅ​កម្ពុជា​នេះ​ក្រោយ​ពី​ ទស្សនា​ព្រះ​បរមរាជវាំង​នៅ​ពេល​រសៀល​ លោក​ Dmitry​ Medvedev​ នឹង​ឡើង​ យន្ដហោះ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ទីក្រុង​មូ​ស្គូ​វិញ​នៅ​រសៀល​ថ្ងៃ​ទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​

IMG_1568

IMG_1565

IMG_9258

IMG_9270

IMG_9271

IMG_1584

IMG_1604

IMG_1605

IMG_1596

IMG_1595

...

ដោយ៖ ហេង​ សូ​រិ​យា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print