ប៉ូលិស​ក្រសួងមហាផ្ទៃ​រក​ឃើញ​បទល្មើស​នេសាទ​ជា​ច្រើន​កន្លែង​ទៀត​នៅ​ស្រុក​បរិបូរណ៍​ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ បទល្មើស​នេសាទ​ជា​ច្រើន​កន្លែង​ទៀត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ និង​ កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​រក​ឃើញ​ ហើយ​បាន​រុះរើ​បំផ្លាញ​ចោល​ ។​ ប្រតិបត្តិការ​ចុះ​រក​បទល្មើស​នេសាទ​គឺ​បាន​ធ្វើ​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​ ។​

DSC04746

​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​សបាន​ប្រាប់​ថា​ ចំណុច​ដែល​ក្រុមការងារ​ចុះ​រក​ឃើញ​មាន​បទល្មើស​នេសាទ​នោះ​មាន​ចំណុច​ កោះ​តា​ម៉ូ​វ​ កំពង់​អួ​ សេះ​ស្លាប់​ ជ្រោយ​ស្លែង​ ដែល​ស្ថិត​នៅ​ក្នុងស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ។​ ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​គឺ​កម្លាំង​ប៉ូ​លី​ស​របស់​ក្រសួងមហាផ្ទៃ​បាន​កាប់​បំផ្លាញ​ចោល​នូវរ​បាំងសាច់​អួន​ប្រវែង​១៥០០​ម៉ែត្រ​លប​លូ​៦​គ្រឿង​ និង​ បង្គោល​ជា​ច្រើន​ដើម​ទៀត​ ។​ ការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​គឺ​ក្រោយ​ពី​កម្លាំង​ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង​ច្បាស់លាស់​ និង​ បាន​ចេញ​ប្រតិបត្តិការ​តែ​ម្តង​ ។​

​តាម​ប្រភព​បានអោយ​ដឹង​ថា​ រាល់​បទល្មើស​នេសាទ​ទាំងនេះ​គឺ​គ្រប់​សមត្ថកិច្ច​ទាំងអស់​សុទ្ធតែ​បាន​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​នេសាទ​ខុសច្បាប់​ទាំងនេះ​ ទៅ​តាម​ទំហំ​នៃ​បទល្មើស​ ដែល​លាភសក្ការៈ​ទាំងនេះ​ គឺ​មាន​តាំងពី​មូល​រហូត​ដល់​ខេត្ត​ ទាំង​អាជ្ញាធរ​ ទាំង​សមត្ថកិច្ច​ ។​

​លោក​សោម​ ភិ​រុណ​ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ធម្មតា​បទល្មើស​ នេសាទ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​គឺ​នៅ​តែ​មាន​ចៀស​មិន​ផុត​ ព្រោះ​អ្នក​ខិលខូច​នៅ​តែ​លប​លួច​ដាក់​ តែ​ដោយសារ​កម្លាំង​ជលផល​មាន​មិន​គ្រប់​ ដូចនេះ​ការ​បង្ក្រាប​ធ្វើ​នៅ​មាន​កម្រិត​ មិន​សព្វ​នោះ​ទេ​ ។​

ចំពោះ​ការ​ចុះ​បង្ក្រាប​របស់​ប៉ូ​លី​ស​ក្រសួងមហាផ្ទៃ​ លោកនាយ​ខ័​ណ្ឌ​បញ្ជាក់​ថា​ សូម​គាំទ្រ​ ប៉ុន្តែ​ដើម្បី​អោយ​កិច្ចការ​បង្ក្រាប​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ ប្រកបដោយ​គុណ​តម្លៃ​នោះ​ គ្រប់​កម្លាំង​ សមត្ថកិច្ច​ទាំងអស់​គួរតែ​សហការ​ជាមួយ​ជំនាញ​ជលផល​ ប្រើ​កម្លាំង​សរុប​ វិធានការ​សរុប​ដើម្បី​រក​ជនខិលខូច​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ពិតប្រាកដ​ ចៀសវាង​ការ​សាចទឹក​ដាក់​គ្នា​រវាង​សមត្ថកិច្ច​និង​ សមត្ថកិច្ច​ រឿង​ផលប្រយោជន៍​ ៕​

DSC04769

DSC04747

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print