ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ គណៈកម្មាធិការជាតិ ស្ប៉េសលអូឡាំពិកបានរៀបចំពិធីបិទការ ប្រកួតកីឡាជនខ្សោយបញ្ញាជើងឯកថ្នាក់ ជាតិនៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា ។
លទ្ធផលប្រកួតលើវិញ្ញាសាបាល់ទាត់ចំណាត់ថ្នាក់លេខ១បានទៅក្រុមកីឡាករមកពីខេត្ដបាត់ដំបង, ចំណាត់ថ្នាក់លេខ ២បានទៅក្រុមកីឡាករខេត្ដស្វាយរៀង និងចំណាត់ថ្នាក់លេខ៣បានទៅក្រុម កីឡាករមកពី Cam Yot ។
អត្ដពលកម្មផ្នែកនារីប្រកួតលើវិញ្ញា សារត់ចម្ងាយ៥០ម៉ែត្រលេខ១បានទៅ កីឡាការិនី តាំង មុន្និកា នៅភ្នំពេញ, ចំណាត់ថ្នាក់លេខ២បានទៅកីឡាការិនី ជា ស្រីងួន មកពីអង្គការដើម្បីភាព ញញឹមនៃកុមារ និងចំណាត់ថ្នាក់លេខ៣ បានទៅ*កីឡាការិនី ផន សូរិយា មកពី ខេត្ដតាកែវ ។
វិញ្ញាសារត់៥០ម៉ែត្រផ្នែកបុរសក្រប ខ័ណ្ឌ.ក លេខ១បានទៅលើកីឡាករ យ៉េវ សម្ពស្ស មកពីខេត្ដស្វាយរៀង, លេខ២ បានទៅលើកីឡាករ ថុន សុធា មកពីខេត្ដ តាកែវ និងលេខ៣កីឡាករ សៅ លីហួរ មកពីអង្គការភាពញញឹមនៃកុមារ។ ក្របខ័ណ្ឌ.ខ ចំណាត់ថ្នាក់លេខ១បានទៅ កីឡាករ តា តយ មកពីខេត្ដបាត់ដំបង, លេខ២កីឡាករ ឡៅ បូពាវ មកពី Indo China និងចំណាត់ថ្នាក់លេខ៣បានទៅ លើកីឡាករ ភ្លី ម៉ាន មកពីខេត្ដបាត់ ដំបង ។
ចំណែកឯវិញ្ញារត់ចម្ងាយ១០០ម៉ែត្រ ផ្នែកនារីក្របខ័ណ្ឌ.ក ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី រឿង លក្ខណា មកពី Cam Yot , ចំណាត់ថ្នាក់លេខ២បានទៅ លើកីឡាការិនី វ៉ន ផល្លា មកពីអង្គការ ដើម្បីភាពញញឹមនៃកុមារ និងចំណាត់ ថ្នាក់លេខ៣បានទៅលើកីឡាការិនី ហេង ស្រីណុច មកពីអង្គការដើម្បីភាពញញឹម នៃកុមារ ។ ចំណែកក្របខ័ណ្ឌ.ខ លេខ១ បានទៅលើកីឡាការិនី ស៊ី មានចរិយា នៅរាជធានីភ្នំពេញ, លេខ២បានទៅលើ កីឡាការិនី ចា តុលា មកពីអង្គការ KPF និងចំណាត់ថ្នាក់លេខ៣បានទៅ លើកីឡាការិនី ហ៊ីង ចរិយា មកពីខេត្ដ ស្វាយរៀង ។
ដោយឡែកការប្រកួតវិញ្ញាសារត់ ១០០ម៉ែត្រផ្នែកបុរសក្របខ័ណ្ឌ.ក ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ អ៊ុន រ៉ាយុទ្ធ មកពីខេត្ដបាត់ដំបង, ចំណាត់ ថ្នាក់លេខ២បានទៅលើកីឡាករ កេត ចាន់ដេត មកពីខេត្ដកំពង់ធំ និងចំណាត់ ថ្នាក់លេខ៣បានទៅលើកីឡាករ ហ៊ីង យ៉ាម៉ា មកពីខេត្ដបាត់ដំបង ។ រីឯក្រប ខ័ណ្ឌ.ខ ចំណាត់ថ្នាក់លេខ១បានទៅលើ កីឡាករ លូ អប៉ា មកពីខេត្ដកំពង់ធំ, ចំណាត់ថ្នាក់ លេខ២បានទៅលើកីឡាករ គឹម សុខា មកពីខេត្ដតាកែវ និង ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ នុត ស្នា មកពីខេត្ដស្វាយរៀង ។
រីឯលទ្ធផលប្រកួតកីឡាបោះប៊ូលឈើ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ណយ សុខ, លេខ២កីឡាករ អ៊ុក ប៊ុនរឿន និងលេខ៣កីឡាករ ពីង យុទ្ធា ។ ផ្នែកនារី ចំណាត់ថ្នាក់លេខ១កីឡាការិនី កន សុធា, លេខ២កីឡាការិនី នុត សុផាន់ណា និង លេខ៣កីឡាការិនី ទុយ វេ ។
គួររំលឹកថា ព្រឹត្ដិការណ៍ Special National Games 2015 មានកីឡាករ កីឡាការិនីចូលរួមមកពីតាមបណ្ដារាជ ធានី-ខេត្ដ និងអង្គការចំនួន១០ ៕
ដោយ៖ សារីម