ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​តំបន់​កា​ស្មៀ​រ​ ឥណ្ឌា​ ស្លាប់​៧​នាក់

ចែករំលែក៖

​ប៉ូលិស​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ថា​ មនុស្ស​៧​នាក់​ដែល​នៅ​លើ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ ៦​នាក់​ជា​អ្នកធម្ម​យាត្រា​ និង​ម្នាក់​ជា​អាកាសយានិក​នោះ​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយសារ​តែ​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ក្នុង​តំបន់​កា​ស្មៀ​រ​ ឥណ្ឌា​ បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ​នេះ​ហោះហើរ​ចាកចេញ​ដំណើរ​ពី​ព្រះ​វិហារ​ហិណ្ឌូ​ដ៏​ល្បីល្បាញ​មួយ​ស្ថិត​នៅ​តំបន់​ភ្នំ​នោះ​ ។​

d.ic.oQ0RkgYenj

​ប្រភព​បាន​បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​បន្ទាប់​ពី​ចាក​ចេញពី​ទីប្រជុំជន​ Katra​ ជិត​ព្រះ​វិហារ​ Vaishnodevi​ ក្នុង​តំបន់​ Jummu​ ភាគ​ខាងជើង​ដែល​ជាទី​តាំង​ទាក់ទាញ​អ្នកធម្ម​យាត្រា​រាប់​លាន​នាក់​ទៅ​កាន់​ទីនោះ​ក្នុង​មួយ​ឆ្នាំៗ​ ។​

​ស្នងការ​ប៉ូលិស​ក្នុង​តំបន់​ លោក​ Danish​ Rana​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ថា​ មនុស្ស​៧​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​នោះ​មាន​អ្នកធម្ម​យាត្រា​៦​នាក់​ និង​អាកាសយានិក​ម្នាក់​ ។​ លោក​អះអាង​ថា​ នៅ​ពេល​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​បណ្តាល​ឲ្យ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​កើតឡើង​ ។​

​បណ្តាញ​ទូរទស្សន៍​នៅ​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​រូបភាព​បំណែក​ឧទ្ធម្ភាគចក្រ​ធ្លាក់​នៅ​ចំ​ដី​វាល​មួយ​កន្លែង​ និង​មានការ​រោម​ចោម​មើល​ពី​មនុស្ស​ច្រើន​នាក់​ ខណៈ​ដែល​មាន​ផ្សែង​ហ៊ុយ​ចេញពី​ឧទ្ធម្ភាគចក្រ​ផង​ដែរ​នោះ​ ។​

​ព្រះ​វិហារ​ Vaishnodevi​ មាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​ Jammu​ ។​ អ្នកធម្ម​យាត្រា​ខ្លះ​បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ឯកជន​មក​ពី​ Katra​ តំបន់​ភ្នំ​ Trikuta​ ជា​ជាង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​ ។​

​កាលពី​ខែកុម្ភៈ​ ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ភាគ​ខាងជើង​ទីក្រុង​ Srinagar​ ជា​តំបន់​ប្រជុំជន​ដ៏​កុះករ​របស់​ Jammu​ និង​រដ្ឋកា​ស្មៀ​រ​នោះ​សម្លាប់​មនុស្ស​២​នាក់​ ។​

​តំបន់​កា​ស្មៀ​រ​ត្រូវ​បែងចែក​កាត់​ផ្តាច់​គ្រប់គ្រង​រវាង​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​ ចាប់តាំងពី​ការ​បញ្ចប់​ការ​ធ្វើ​អាណានិគម​ន៍​របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧​មក​ម្ល៉េះ​ ។​ ប្រទេស​ទាំង​ពីរ​តែងតែ​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ដោយសារ​តែ​ទាមទារ​គ្រប់គ្រង​ដែន​អធិបតេយ្យ​នៅ​ទីនោះ​ ៕​

kashmir-helicopter-crash

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print