អង្គ​កឋិនទាន​សាមគ្គី​ប្រមូល​បច្ច័យ​ បាន​ជាង​៣​ម៉ឺន​ដុល្លារ​សម្រាប់​កសាង​ ឧបដ្ឋានសាលា​វត្ដ​ទួលរ​វៀង

ចែករំលែក៖

​ខេត្ដព្រៃវែង​៖​ អង្គ​កឋិនទាន​សាមគ្គី​ ដង្ហែ​ទៅ​កាន់​វត្ដ​ទួលរ​វៀង​ស្ថិត​ក្នុងភូមិ​ ប្រ​ហ៊ា​រ​ ឃុំ​ស្មោង​ខាងត្បូង​ ស្រុក​កំចាយមារ​ ខេត្ដព្រៃវែង​ ប្រមូល​បច្ច័យ​បាន​ចំនួន​បី​ ម៉ឺន​បី​ពាន់​បី​រយ​សាមសិប​បី​ដុល្លារ​ សម្រាប់​កសាង​ឧបដ្ឋានសាលា​ដែល​មាន​បណ្ដោយ​២៩​ម៉ែត្រ​ទទឹង​១៩​ម៉ែត្រ​និង​ កម្ពស់​ជើង​រៀង​៤​ម៉ែត្រ​ដែល​បាន​ចាប់​ ផ្ដើមកសាង​កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​ ២០១៥​ ។​

DSC_0546

​លោក​ ម៉ិ​ល​ សា​រឿ​ន​ នាយក​ក្រុម​ ហ៊ុន​សា​រឿ​ន​រតនៈ​និង​អ្នកស្រី​មាស​ ណា​រី​ ព្រមទាំង​បុត្រ​,​ លោក​ គួ​ច​ ណា​វ​ នាយក​ គ្រប់គ្រង​មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស​និង​ ជប៉ុន​,​ ឧបាសិកា​ ស៊ុំ​ គី​ម​មុ​ច​,​ លោក​ ម៉ែ​ន​ ស៊ី​ប៊​ន​ និង​លោកស្រី​ សួ​ស​ ធា​រ៉ា​,​ លោក​ សូ​យ​ ណា​រិ​ទ្ធ​ និង​អ្នកស្រី​ លន់​ សុ​ភី​ ព្រមទាំង​ពុទ្ធបរិស័ទ​នៅ​រាជធានី​ ភ្នំពេញ​និង​នៅ​ក្រៅប្រទេស​បាន​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​ សីមា​វត្ដ​ទួលរ​វៀង​ដើម្បី​ប្រមូល​បច្ច័យ​ កសាង​ឧបដ្ឋានសាលា​កាលពី​ព្រឹក​ថ្ងៃ​១៣​កើត​ ខែកត្ដិក​ ឆ្នាំមមែ​ សប្ដស័ក​ ពុទ្ធ​ សករាជ​ ២៥៥៩​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​លោក​អាចារ្យ​ មាស​ សិន​ បានឱ្យ​ដឹង​ ថា​ ឧបដ្ឋានសាលា​ដែល​បាន​កសាង​អស់​ រយៈពេល​១០​ខែ​កន្លង​ទៅ​នេះ​បាន​ចំណាយ​ ថវិកា​អស់​ចំនួន​៧​ម៉ឺន​ប្រាំ​ពាន់​ប្រាំ​រយ​ ដុល្លារ​សម្រេច​បាន​៥០​ភាគរយ​ហើយ​ ដែល​បច្ច័យ​ទាំង​អស់នេះ​បាន​មក​ពី​ពុទ្ធ​ បរិស័ទ​ចំណុះ​ជើងវត្ដ​ទួលរ​វៀង​និង​ពុទ្ធបរិស័ទ​មក​ពី​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។​

​លោក​ ម៉ិ​ល​ សា​រឿ​ន​ មាន​ប្រសាសន៍​ ថា​ អ្នក​ដើមបុណ្យ​ទាំងអស់​បាន​រួម​មតិ​ ជា​ឯក​ឆ្ឆន្ទ​ដើម្បី​រៀបចំ​ដង្ហែ​អង្គ​កឋិនទាន​ សាមគ្គី​ឆ្ពោះទៅ​វត្ដ​ទួលរ​វៀង​ក្នុង​គោល​ បំណង​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​ មាន​ឧបដ្ឋានសាលា​ដែល​កំពុង​ដំណើរការ​ កសាង​មិន​ទាន់​រួចរាល់​ ។​ លោក​បាន​បន្ដ​ ទៀត​ថា​ ក្រៅពី​គោលបំណង​ខាងលើ​នេះ​ គឺ​មាន​គោលបំណង​មួយទៀត​ដើម្បី​ឧទ្ទិស​ កុសលផល​បុណ្យ​ជូន​ដល់​បងប្អូន​ប្រជា​ ពលរដ្ឋ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ទី​អារាម​ នេះ​ ។​

​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​ សាសនា​នៅ​ចុង​ដូ​វ​វស្សា​រយៈពេល​២៩​ ថ្ងៃ​ចាប់ពី​ថ្ងៃ​១​រោច​ ខែភទ្របទ​ដល់​ថ្ងៃ​១៥​ កើត​ ខែកត្ដិក​ ពុទ្ធ​បរិ​ស័​ទ្ធ​តែងតែ​ប្រារឰ​ ធ្វើបុណ្យ​កឋិនទាន​តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ ខ្លួន​ ។​ ពិធីបុណ្យ​កឋិនទាន​មាន​ខ្លឹម​ សារសំខាន់ៗ​ដូច​ជា​សម្រាប់​ពុទ្ធ​សាស​ និក​ជន​ដែល​បាន​នាំ​យក​ត្រៃចីវរ​ជា​ប្រធាន​ អម​ដោយ​បរិក្ខារ​ជា​ច្រើន​ទៀត​រួម​ជា​ មួយ​នឹង​គ្រឿង​ប្រដាប់​ប្រើប្រាស់​ក្នុង​ជីវ​ ភាព​ប្រចាំ​ថ្ងៃ​របស់​ព្រះសង្ឃ​និង​ទទួល​ បាន​ផលានិសង្ស​ពី​កឋិនទាន​នៅ​អានិសង្ស​ ប្រាំពីរ​យ៉ាង​គឺ​ទាយក​ ទាយិកា​នឹង​មាន​ រូប​ស្អាត​ សម្បុរ​ស្អាត​ មាន​ទ្រង់ទ្រាយ​ .​កម្ពស់​ រាងរៅ​សមសួន​ និង​ត្រូវ​បានជា​ ស្ដេច​ចក្រពត្រាធិរាជ​ប្រកបដោយ​ទស​ ពិ​ធ​រាជធម៌​ ក្នុង​ជាតិ​ ណាមួយ​ដាច់ខាត​។​ បើ​ព្រះសង្ឃ​គឺ​នឹង​បានជា​ឯ​ហិ​ភិក្ខុ​បាន​ជួប​ព្រះ​ប្រទះ​ធម៌​ក្នុង​អវសាន​ជាតិ​ ហើយ​ សម្រេច​អរហត្ដមគ្គ​ អរហត្ដផល​ដល់​ព្រះ​ និ​ញ្វ​ន​ ។​ បើជា​ភិក្ខុនី​ក៏​នឹង​បាន​លុះ​មគ្គ​ ផល​ក្នុង​ជាតិ​ជាទី​បំផុត​មិន​ខាន​ ។​ ចំណែក​ ព្រះ​ភិក្ខុ​ដែល​ជា​អ្នក​ក្រាល​គ្រង​ក៏​ទទួល​ បាន​អានិសង្ស​៥​យ៉ាង​ដែរ​។​

...

​ក្រៅពី​អត្ថន័យ​ខាងលើ​ពិធីបុណ្យ​នេះ​ក៏​បាន​បង្ហាញ​នូវ​ទឹកចិត្ដ​ជ្រះថ្លា​ក្នុង​ការ​ បំពេញ​កុសល​ប្រកបដោយ​ជំនឿ​លើ​ មាគ៌ា​ព្រះពុទ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print