ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជាបានបន្ដឡើងទៅ ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ ពីលេងស្មើជាមួយក្រុមយូណានក្នុងលទ្ធ ០-០ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្នុងព្រឹត្ដិការណ៍ Yunan Asean International Football Open Tour-nament នៅវគ្គសន្សំពិន្ទុក្នុងពូល E ។
ក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុង ពូលE មាន៥ក្រុម ដូចជាក្រុមជម្រើស ជាតិកម្ពុជា, ក្រុម Ha Noi T&T របស់ ប្រទេសវៀតណាម, ក្រុម Lao Champa, ក្រុម Baotou Nanjiao FC ជាក្រុម ចំណាត់ថ្នាក់លេខ៣ក្នុងលីកចិន និងក្រុម Yunana ម្ចាស់ផ្ទះ ។
នៅក្នុងចំណោម៣ប្រកួតកន្លងទៅ ក្រុមជម្រីសជាតិកម្ពុជាបានលេងឈ្នះ ក្រុម Baotou Nanjiao FC ក្នុងលទ្ធផល ៣-១ រួចបន្ដឈ្នះក្រុម Lao Champa ក្នុងលទ្ធ ផល ២១-០ ប៉ុន្ដែបានលេងចាញ់ក្រុម Ha Noi T&T របស់វៀតណាម ៣-១ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ និងប្រកួតចុងក្រោយក្រុមជម្រើសជាតិ កម្ពុជាលេងស្មើជាមួយក្រុមម្ចាស់ផ្ទះក្នុង លទ្ធផល ០-០ ។
គួររំលឹកថា ពានរង្វាន់ Yunan Asean International Football Open Tournament 2015 គ្រោងបញ្ចប់នៅថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងនោះ ក្រុមដែលទទួលបានតំណែងជើងឯកប្រចាំ ព្រឹត្ដិការណ៍មានពានរង្វាន់អមជាមួយ ថវិកាចំនួន១២.០០០ដុល្លារ, ចំណាត់ ថ្នាក់លេខ២ទទួលបានថវិកា៨.០០០ ដុល្លារ, ចំណាត់ថ្នាក់លេខ៣ទទួលបាន ថវិកា៦.០០០ដុល្លារ និងចំណាត់ថ្នាក់ លេខ៤ទទួលបាន៣.០០០ដុល្លារ ៕
ដោយ៖ សារីម