ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមការងារមន្ទីរធនធាន និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារបូមទឹកបញ្ចូលអាងទឹក បឹងបួ និងព្រែកធម្មជាតិ

ចែករំលែក៖

កំពង់ឆ្នាំង៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមការងារមន្ទីរធនធាន និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានចុះពិនិត្យការងារបូមទឹកបញ្ចូលអាងទឹក បឹងបួ និងព្រែកធម្មជាតិ សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងស្រុកជលគិរី និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ការងារបូមទឹកបញ្ចូលអាងទឹក បឹងបួ និងព្រែកធម្មជាតិ នៅក្នុងស្រុកជលគិរី គឺក្រុមការងាររបស់យើង បាន និងកំពុងដំណើរការធ្វើនៅលើទីតាំងចំនួន ១៨ កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ១៣ គ្រឿង និងម៉ាស៊ីនបូមទឹករបស់សហគមនន៍ដែលមាននៅនឹងកន្លែងស្រាប់ សរុបចំនួន ៩០ គ្រឿង ។
លោក ឈា ប៊ុនរិទ្ធ បានបន្តថា ចំណែកការងារបូមទឹកបញ្ចូលអាងទឹក បឹងបួរ និងព្រែកធម្មជាតិ នៅក្នុងស្រុកកំពង់លែង គឺក្រុមការងាររបស់យើង បាន និងកំពុងដំណើរការធ្វើនៅលើទីតាំងចំនួន ០៣ កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ០១ គ្រឿង និងម៉ាស៊ីនរបស់សហគមន៍ដែលមាននៅនឹងកន្លែងស្រាប់ សរុបចំនួន ១៨ គ្រឿង ។
លោកប្រធាននាយកដ្ឋាន បានបន្ថែមថា ចំពោះការងារបូមទឹកបញ្ចូលអាងទឹក បឹងបួ និងព្រែកធម្មជាតិ សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលនៅក្នុងខេត្តកំពង់ឆ្នាំង ក្រុមការងាររបស់យើង បាន និងកំពុងធ្វើនៅក្នុងស្រុកក្រុង ចំនួន ០៥ រួមមានស្រុកជលគិរី កំពង់លែង រលាប្អៀរ កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុប ចំនួន ២២គ្រឿង និងម៉ាស៊ីនបូមទឹករបស់សហគន៍ទំនប់ សរុបចំនួន ១០៨ គ្រឿង ៕ 
    
    

 
   
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print