ស្រវឹងស្រាបើករថយន្តប៉ះម៉ូតូបង្កជម្លោះវាយតប់គ្នារបួសស្រាល២នាក់

ចែករំលែក៖

 ភ្នំពេញ ៖ បុរស២នាក់បានរងរបួសស្រាល ខណៈដែលបើករថយន្តមិនបានប្រយ័ត្នបានជ្រុលចង្កូតទៅប៉ះជាមួយនិងម៉ូតូតែមិនបណ្តាលអោយមានអ្នករងរបួសនោះទេ ក៏ប៉ុន្តែភ្លាមនោះម្ចាស់ម៉ូតូបានបើកដេញតាមពីក្រោយលុះតាមទាន់ធ្វើអោយមានការឈ្លោះប្រកែកគ្នាតឹងសរសៃកររហូតឈានដល់ការវាយតប់គ្នាធ្វើអោយភាគីខាងម្ចាស់រថយន្តត្រូវគេចោមរោមវាយទ្រោមខ្លួន ។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង១៥នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាមបណ្តោយផ្លូវលេខ ៧០សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ។
   ប្រភពព័ត៍មាននៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA CAMARY ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ 2-D 9039បើកបរក្នុងទិសដៅពី កើតមកលិចតាមផ្លូវលេខ៧០ លុះបើកមកដល់ត្រង់ចំណុច មុខស្តាតចាស់បានជ្រុលទៅប៉ះគ្នានិងម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីមC -125ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1-BA-6009ដែលជិះម្នាក់ឯងស្របទិសគ្នាពីក្រោយ តែមិនបណ្តាលអោយមានអ្នករបួសនោះទេ ប៉ុន្តែខាងភាគីរថយន្តមិនបានឈប់និយាយគ្នានោះទេបានព្យាយាមបើករត់មិនចង់ទទួលខុសត្រូវ ភ្លាមនោះធ្វើអោយភាគីម៉ូតូខឹង ជិះម៉ូតូដេញតាមពីក្រោយ លុះមកដល់ចំណុចមុខមន្ទីរសំរាកព្យាបាលនិងសម្ភពវឌ្ឍនៈបានកាក់រថយន្តអោយឈប់ដើម្បីនិយាយគ្នា ភ្លាមនោះខាងរថយន្តក៏បានឈប់រួចបើកទ្វាររថយន្តចុះមករករឿងឈ្លោះប្រកែកគ្នារហូតបង្កជាបញ្ហាធំ រហូតដល់អ្នកធ្វើដំណើរជួយឃាត់មិនស្តាប់ ទើធ្វើអោយអ្នកដែលឃើញហេតុការណ៍ទ្រាំមិនបានព្រួតគ្នាវាយបុរសដែលបើករថយន្តទ្រោមខ្លួនតែម្តង។

   ប្រភពដដែលបានបន្តថាបន្ទាប់ពីមានការព្រួតគ្នាវាយតប់ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើ និងបណ្តាលអោយអ្នកបើករថយន្តទាំង២នាក់ទ្រោមខ្លួនរួចមក ភ្លាមនោះក្រុមជនដៃដល់ទាំងនោះបាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់តែម្តង ដោយបន្សល់ទុកនៅតែអ្នករងរបួសដែលជាម្ចាស់រថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

   ក្រោយពេលកើតហេតុបានមួយសន្ទុះរួចមកទើមានកម្លាំងសមត្ថកិច្ចមកដល់សួរនាំ ហើយបាននែនាំអោយម្ចាសដ់រថយន្តទៅលាងរបួស និងទៅដាក់ពាក្យបណ្តឹងផងដែរ តែខាងរងគ្រោះក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ដោយមិនចង់មានរឿងវែងឆ្ងាយ ហើយម៉្យាងវិញទៀតខាងភាគីដែលព្រូតគ្នាវាយម្ចាស់រថយន្តក៏បានគេចខ្លួនអស់ផងដែរនោះ សុខចិត្តទៅព្យាបាលរបួសដោយខ្លួនឯងទៅ៕ ចាន់ធឿន 

...

    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print