ក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជ្រេពេញផ្លូវ ជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូត្រៃមួយគ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់នាក់ប្ដីប្រពន្ឋនិងកូនតូច

ចែករំលែក៖

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យប្ដីប្រពន្ឋនិងកូនតូចម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ខណះដែលក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជ្រេពេញផ្លូវ ជ្រុលទៅប៉ះដៃចង្កូតអាត្រៃរបស់ជនរងគ្រោះដួលបោកទៅនិងថ្នល់រងរបួសធ្ងន់តែម្ដង ។ហេតុការណ៍គ្រោះចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខក្រសួងអប់រំ យុវជន និងកីឡា តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

       បើតាមការឲ្យឃើញពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យប្រាប់ឲ្យដឹងថា មុខពេលកើតហេតុគឺ គេឃើញមានម៉ូតូអាត្រៃមួយគ្រឿងដែលគ្មានស្លាកលេខ ជិះពីរនាក់ ប្ដីប្រពន្ឋនិងកូនតូចម្នាក់ តាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បួង ក្នងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន ក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូពីរទៅបីគ្រឿងបានជិះជ្រេពេញផ្លូវ ហើយក៏បានទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលទៅនិងថ្នល់រងរបួសបែកមុខមាត់និងរលាត់ដៃជើងយ៉ាងធ្ងន់ធ្ងន ត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ រីឯម៉ូតូក្មេងស្ទាវដែលបង្កហេតុរួចបានជិះគេចខ្លួនបាត់ស្រមោលសូនឈឹងតែម្ដង។

       ក្រោយពេលកើតហេតុ ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាល ទន្លេបាសាក់ បណ្ដោះអាសន្នរងចាំម្ចាស់ម៉ូតូមកទទួលយកទៅប្រើប្រាស់វិញ៕ភារ៉ា ដង្កោ 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print