សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបនោះ លោក តារ៉ូ កូណូ បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលភ្លូកទឹកភ្លូកដី ហើយដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី ដែលមកទល់ពេលនេះគឺស្ថានភាពក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ពោលគឺកម្ពុជាមានស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ គឺសម្តេចប្រមុខដឹកនាំបានបានបង្កើតវេទិកាពិភាក្សា ដែលមានការចូលរួមពីគណបក្សនយោបាយក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងមក ហើយជាបន្តបន្ទាប់គឺបានឈានទៅបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើបញ្ហាសំខាន់ៗមួយចំនួនដើម្បីជួយផ្តល់នូវមតិយោបល់ដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើន។

នៅក្នុងជំនួបពិភាក្សារសៀលនេះ សម្តេចតេជោ និងលោករដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីរបៀបវារៈនៃកិច្ចប្រជុំកំពូលមេគង្គជប៉ុន ដែលគ្រោងធ្វើឡើងនៅខែតុលា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈលោករដ្ឋមន្រ្តីការបរទេស សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស៊ិនហ្សូ អាបេ ដែលបានគោរពអញ្ជើញសម្តេចបំពេញទស្សនៈកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុន នៅពេលខាងមុខ ពិសេសអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅទីក្រុងយូកូហាម៉ា ដែលជាមូលដ្ឋាននៃការបោះឆ្នោតរបស់លោករដ្ឋមន្រ្តីការបរទេសជប៉ុនផ្ទាល់៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print