តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅតែបន្តសកម្មភាពបើទោះរងការគំរាមពីអាមេរិក

ចែករំលែក៖

រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានបញ្ជាក់ថា តុលាការមាន មូលដ្ឋាន ច្បាស់លាស់ស្តីពី បទល្មើស ឧក្រិដ្ឋកម្ម សង្រ្គាមនិងឧក្រិដ្ឋកម្មមនុស្សជាតិត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថានពី សំណាក់អាមេរិក។

តាមការប្រកាសរបស់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ កាលពីថ្ងៃទី១១ ខែកញ្ញាថា នឹងបន្តសកម្មភាព របស់ខ្លួន ស្រាវជ្រាវ លើបទល្មើសរបស់អាមេរិក និងសម្ពន្ធមិត្ត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ នៅក្នុង សេចក្តីប្រកាស តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ជា ស្ថាប័នឯករាជ្យ និងយុត្តិធម៌ ដោយមាន ការគាំទ្រ ពី១២៣ប្រទេស នៅលើពិភព លោក នឹងបន្តសកម្មភាពស្រាវជ្រាវទៅតាមច្បាប់អន្តរជាតិ។

រដ្ឋអាជ្ញាមួយរូប របស់តុលាការឧក្រិដ្ឋ កម្មអន្តរជាតិបានបញ្ជាក់ថា លោកមាន មូលដ្ឋានច្បាស់លាស់ បញ្ជាក់ពី បទឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មមនុស្សជាតិ នៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីសំណាក់ អាមេរិក ។ រដ្ឋអាជ្ញារូបនេះបញ្ជាក់ទៀតថា ភាគីពាក់ព័ន្ធនិងត្រូវបានស្រាវជ្រាវ ក្នុង នោះមាន កម្លាំងទាហានអាមេរិក និងក្រុម ចារកិច្ចអាមេរិក។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton កាលពីថ្ងៃទី១០ ខែកញ្ញា បានព្រមាន ដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថា ប្រសិនបើតុលាការនេះ បើកការ ស្រាជ្រាវ លើអាមេរិក រដ្ឋាភិបាលប្រធានា ធិបតីដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្ម ដល់ ចៅក្រមនឹងក្រុមរដ្ឋអាជ្ញាតុលាការនេះ មិនអាចចូលទឹកដីអាមេរិក បាននោះ ឡើយ។ មិនតែប៉ុណ្ណោះ ក្រុមចៅក្រមនិង រដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្ម នឹងត្រូវចោទប្រកាន់ទោសនៅក្នុងតុលាការអាមេរិក ។

សហរដ្ឋអាមេរិកបានគំរាមជាសាធារណៈថា នឹងចាប់ខ្លួន ព្រមទាំងដាក់ទណ្ឌកម្ម លើចៅក្រម និងក្រុមមន្ត្រីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើសិនជាតុលាការ អន្តជាតិមួយនេះ បើកការស៊ើបអង្កេតលើសំណុំរឿងចោទប្រកាន់ថា សហរដ្ឋអាមេ រិក បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម នៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថា មួយក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទ សប្ដាហ៍នេះទៅកាន់អង្គការក្រុមអ្នកអភិរក្សនិយម Federalist Society ហើយលោកក៏បានចាត់ទុកផង ដែរថា ICC គឺជាស្ថាប័នសិទ្ធិមនុស្សខុស ច្បាប់គ្មានទំនួលខុសត្រូវ និងជាគ្រោះថ្នាក់សម្រាប់សហរដ្ឋអាមេរិក អុីស្រាអែល និង សម្ពន្ធមិត្តអាមេរិកទាំងអស់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print