មហាអំណាចយោធាទីមួយរបស់អាមេរិក រងការគំរាមកំហែងក្រោយរុស្ស៊ី-ចិន បង្កើតសម្ពន្ធមិត្តយោធា

ចែករំលែក៖

អាមេរិកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយពេលដែលចិននិងរុស្ស៊ី បង្កើនទំនាក់ទំនងលើគ្រប់វិស័យពិសេសគឺវិស័យយោធា ជាចំណុចអាចគំរាមកំហែងដល់តំណែង មហាអំណាចទីមួយនៅលើពិភពរបស់ អាមេរិក ។

នៅពេលនេះរដ្ឋមន្ត្រីការពារជាតិអាមេ រិកលោក James Mattisបានជឿជាក់ថា រុស្ស៊ី និងចិន មិនអាចបង្កើតសម្ពន្ធមិត្ត យោធា បានឡើយបើទោះបីប្រទេសទាំងពីរបានចូលរួមធ្វើសមយុទ្ធយោធារួមក្តី ។ លោកបន្តទៀតថា «ខ្ញុំគិតថា ប្រទេស ទាំងពីរចិន-រុស្ស៊ី គឺធ្វើសកម្មភាពដើម្បីផលប្រយោជន៍រៀងៗខ្លួន តែប៉ុណ្ណោះ ។ ខ្ញុំគិត ថា ប្រទេសទាំងពីរមិនអាច សហការគ្នា បានយូរអង្វែងនោះឡើយ»។

នៅក្នុងសមយុទ្ធទ្រង់ទ្រាយធំបំផុត Vostok 2018 មានទាហានចូលរួមជាង ៣សែននាក់ រថក្រោះរថយន្តយោធាជាង ៣៦ពាន់គ្រឿង យន្តហោះចម្បាំង ជាង ១០០០គ្រឿង នាវាចម្បាំងជាង៨០ ដោយមានការចូលរួមពីកម្លាំងទាហាននិងអាវុធ របស់ចិន ព្រមទាំងប្រទេសម៉ុងហ្គោលីផង ដែរ។

មន្ត្រីយោធារុស្ស៊ីដែលបានចូលនិវត្តន៍ បានបញ្ជាក់ថា សមយុទ្ធខាងលើ គឺជា សារៈសំខាន់ និងរឹងមាំបំផុតផ្ញើទៅកាន់​អាមេរិក នៅពេល មហាអំណាចបរមាណូ ទាំងពីរ រួបរួមគ្នា ធ្វើឲ្យកម្លាំងខ្លាំងមហាសាលគ្មានគូប្រៀប។

ក្នុងពេលជាមួយគ្នានេះដែរ ប្រធានា ធិបតីចិន លោក ស៊ី ជីនពីង និងសមភាគី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀង គ្នាថានឹងចូលរួមលើក កម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរដោយឈរលើ គោលការណ៍ផ្ដល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោក ស៊ី និងលោក ពូទីន ធ្វើការកត់ សម្គាល់បែបនេះ នាឱកាសចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ប្រចាំឆ្នាំរវាងចិន នឹងរុស្ស៊ី ក្រោមក្រប ខណ្ឌនៃវេទិកាសេដ្ឋកិច្ចភាគ ខាងកើតលើកទី៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅឯ ទីក្រុងវ៉្លាឌីវ៉ូស្ដុក (Vladi vostok) ស្ថិតនៅភាគខាងកើតបំផុតនៃ ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ក្រៅតែពីបង្ហាញចេតនា ពង្រឹងទំនាក់ទំនងទ្វេភាគី មេដឹកនាំនៃ ប្រទេសទាំងពីរក៏បានជំរុញផងដែរឱ្យមានការបង្កើន ការផ្លាស់ប្ដូរគ្នាទៅវិញទៅមក ផ្នែកវប្បធម៌ អប់រំ ទេសចរណ៍ និងការវិនិ យោគ ជាពិសេសគឺការបង្កើនទំហំពាណិ ជ្ជកម្មរវាងប្រទេស ទាំងពីរដែលសុទ្ធតែ កំពុងមានជម្លោះពាណិជ្ជកម្មជាមួយសហ រដ្ឋអាមេរិក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print