ខេត្តកំពង់ចាម ៖ បុរសបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរា ចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ លេខ៦ នៅចំណុចខាងត្បូងស្ពានលេខ៣០ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្ត កំពង់ចាម ។
សាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្ត (មិនចាំម៉ាក) និងម៉ូតូ បើកលើផ្លូវជាតិលេខ៦ លុះមកដល់កន្លែងកើតហេតុបានបុកគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ។
សាក្សីបន្តថា ម៉ូតូម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ១I-១៨៨២ បើកបរដោយ ឈ្មោះ ឃន ស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ (ស្លាប់) មានទីលំនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្ត កំពង់ធំ ។
សាក្សីបន្តទៀតថា បុរសជិះម៉ូតូបើកទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានប៉ះ ទង្គិចពីក្រោយរថយន្ត១គ្រឿង (មិនស្គាល់ម៉ាក) បើកក្នុងទិសដៅពី ត្បូងទៅជើងស្របទិសគ្នា ។ ចំណែកអ្នកបើករថយន្ត បន្ទាប់ពីកើតហេតុបានបន្ថែមល្បឿន បើកគេចខ្លួនបាត់ ។
តាមរបាយការណ៍ការិយាល័យផ្សព្វផ្សាយអប់បានបញ្ជាក់មូលហេតុថាបណ្តាលមកពីអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន។ ករណីនេះបណ្ដាលឲ្យ :ស្លាប់មនុស្ស ០១នាក់ អ្នកបើកបរម៉ូតូនិងខូចម៉ូតូ០១គ្រឿងធ្ងន់ ៕ វណ្ណៈ