ឃើញឪដេកអត់ក្រោក កូនចូលដាស់ ស្រាប់តែឃើញស្លាប់បាត់ទៅហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កូនតូចម្នាក់ មិនឃើញឪពុកភ្ញាក់ចេញពីបន្ទប់ដូចរាល់ព្រឹក ក៏ចូលទៅដាស់ ស្រាប់តែដាស់មិនក្រោក ក៏រត់ទៅប្រាប់យាយឲ្យមកមើល ទើបដឹងថាជនរងគ្រោះ ស្លាប់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ។

ហេតុការណ៍ភ្ញាក់ផ្អើល មានមនុស្សដេកស្លាប់ម្នាក់ឯងនេះ បានឆោឡោកាលពីម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ខឹម សុខ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះកៅ សឿន អាយុ៦២ឆ្នាំ ត្រូវជាម្តាយបង្កើតជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រៀងរាល់ព្រឹក កូនប្រុសរបស់គាត់ តែងភ្ញាក់ពីព្រលឹម តែនៅថ្ងៃកើតហេតុ ចៅប្រុសគាត់ ម្នាក់ឈ្មោះខន រ៉ាយុទ្ឋ អាយុ១០ឆ្នាំ មិនឃើញឪពុកក្រោក ក៏ចូលក្នុងបន្ទប់ដាស់តែដាស់មិនក្រោក ក៏រត់មកហៅគាត់ឲ្យទៅមើល លុះគាត់ចូលដល់ក្នុងបន្ទប់ ដាស់កូន ទើបដឹងថាកូនគាត់ បានដាច់ខ្យល់ស្លាប់ហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកពិនិត្យសាកសព។

សមត្ថកិច្ចមូលដ្ឋាន មានទាំងអាជ្ញាធរភូមិ បានមកពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយជំងឺខ្យល់គរ រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print