ចោទចធ្មប់ លីកាំបិតផ្គាក់ចូលកាប់ដល់ក្នុងផ្ទះដាច់ក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះវ័យ៦០ប្លាយម្នាក់ ត្រូវជនសង្ស័យរស់នៅក្នុងភូមិជាមួយគ្នា ចោទជាគ្រូធ្មប់ ចេះធ្វើអំពើ បានលីកាំបិតផ្គាក់ចូលកាប់ស្លាប់ក្នុងផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
ជនរងគ្រោះដែលគេចោទជាគ្រូធ្មប់ឈ្មោះហែម យឹម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរជាកសិករ មានប្រពន្ធឈ្មោះសន សូត អាយុ៥៦ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីប្រពន្ឋជនរងគ្រោះ បានឆ្លើយប្រាប់សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចថា មុនពេលកើតហេតុ គាត់និងប្តី បានចពីលើផ្ទះ មកបង្កាត់ភ្លើងដបាយនៅខាងក្រោមផ្ទះ ហើយប្តីគាត់បានដើរទៅក្រោយផ្ទះ ស្រាប់តែឮស្នូរកាប់ហើយឮបកតីគាត់ស្រែកឲ្យជួយ។ពេលគាត់រត់ទៅដល់ឃើញប្តីគាត់ដេកស្លាប់ក្បែរពាងទឹក និងឃើញជនដៃដល់រត់ទៅទិសខាងត្បូង តែដោយសារមេឃភ្លឺច្បាស់ គាត់មើលស្គាល់ រួចប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចមកស្រាវជ្រាវចាប់ជនដៃដល់។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកភ្នំស្រួច បានឲ្យដឹងថា ពេលសមត្ថកិច្ច ចទៅដល់ពិនិត្យលើខ្លួនជនរងគ្រោះ មានស្នាមកាប់ចំកញ្ចឹងកចំនួន២កន្លែង ដាច់កស្លាប់ភ្លាមៗ។ដោយសារប្រព័ន្ឋជនរងគ្រោះ ស្គាល់អត្តសញ្ញាណជនល្មើសច្បាស់ សមត្ថកិច្ច ក៏បានចុះចាប់ជនដៃដល់បានភ្លាមៗនៅក្នុងផ្ទះ ដកហូតបានកាំបិតផ្គាក់ប្រឡាក់ឈាម១ នាំមកអធិការដ្ឋាន កសាងសំណរឿង បញ្ជូនមកស្នងការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕  សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print