ខេត្តកំពង់ស្ពឺ ៖ ជនរងគ្រោះវ័យ៦០ប្លា យម្នាក់ ត្រូវជនសង្ស័យរស់នៅក្នុងភូមិជា មួយគ្នា ចោទជាគ្រូធ្មប់ ចេះធ្វើអំពើ បានលីកាំបិតផ្គាក់ចូលកាប់ស្លាប់ ក្នុងផ្ទះ ។ ហេតុកា រណ៍នេះបានកើតឡើងនៅម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។
ជនរងគ្រោះដែលគេចោទជាគ្រូធ្មប់ឈ្ មោះហែម យឹម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរជាកសិករ មានប្រពន្ធឈ្មោះសន សូត អាយុ៥៦ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិកើតហេតុ ខាងលើ។
ប្រភពព័ត៌មានពីប្រពន្ឋជនរងគ្រោះ បានឆ្លើយប្រាប់សមត្ថកិច្ចអធិកា រដ្ឋាននគរបាលស្រុកភ្នំស្រួចថា មុនពេលកើតហេតុ គាត់និងប្តី បានចពីលើផ្ទះ មកបង្កាត់ភ្លើងដបាយនៅខាងក្រោមផ្ ទះ ហើយប្តីគាត់បានដើរទៅក្រោយផ្ទះ ស្រាប់តែឮស្នូរកាប់ហើយឮបកតីគាត់ ស្រែកឲ្យជួយ។ពេលគាត់រត់ទៅដល់ឃើ ញប្តីគាត់ដេកស្លាប់ក្បែរពាងទឹក និងឃើញជនដៃដល់រត់ទៅទិសខាងត្បូង តែដោយសារមេឃភ្លឺច្បាស់ គាត់មើលស្គាល់ រួចប្រញាប់រាយការណ៍ប្រាប់សមត្ ថកិច្ច ចមកស្រាវជ្រាវចាប់ជនដៃដល់។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុ កភ្នំស្រួច បានឲ្យដឹងថា ពេលសមត្ថកិច្ច ចទៅដល់ពិនិត្យលើខ្លួនជនរងគ្រោះ មានស្នាមកាប់ចំកញ្ចឹងកចំនួន២កន្ លែង ដាច់កស្លាប់ភ្លាមៗ។ដោយសារប្រព័ ន្ឋជនរងគ្រោះ ស្គាល់អត្តសញ្ញាណជនល្មើសច្បាស់ សមត្ថកិច្ច ក៏បានចុះចាប់ជនដៃដល់បានភ្លាមៗនៅ ក្នុងផ្ទះ ដកហូតបានកាំបិតផ្គាក់ប្រឡាក់ឈា ម១ នាំមកអធិការដ្ឋាន កសាងសំណរឿង បញ្ជូនមកស្នងការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ សេនាស័ ក្តិ