ភ្នំពេញ ៖ ប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងមន្ត្រីកាំកុងត្រូលមួយក្រុមបានធ្វើការចុះឆែកឆេសិប្បកម្មផលិតនំប៉ាវយីហោគីមគីម១៦៨មួយកន្លែងរបៀបជាលក្ខណៈអាថ៌កំំបាំង ព្រោះព្យាយាមលាក់បាំងព័ត៌មានមិនឱ្យបែកធ្លាយដល់អ្នកកាសែតឡើយ ពោលគឺគ្រាន់តែអ្នកយកព័ត៌មានសួនាំនិងថតរូបក៏ក្រុមនោះស្តីឱ្យហើយថាមិនមានរឿងអីទេ សូម្បីតែប៉ូលិសមូលដ្ឋានដែលចូលរួមសហការនោះក៏មានការលាក់បាំងដែរ ប្រហែលជាមានអីសុិះស៊ុសត្រូវរ៉ូវជាមួយម្ចាស់សិប្បកម្មហើយមើលទៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវខាងសារិន ភូមិបឹងសាឡាងសង្កាត់ ខណ្ឌឫស្សីកែវ ។
បើទោះបីយ៉ាងណា លទ្ធផលរបស់ក្រុមចំរះុដែលចុះឆែកឆេនោះគេមិនត្រូវបានទំលាយឱ្យដឹងទេ ប៉ុន្តែបើតាមប្រជាជាពលរដ្ឋនៅបានឱ្យដឹងថា ការចុះឆែកឆេក្នុងសិប្បកម្មផលិតនំប៉ាវនោះគឺសង្ស័យ ថាការផលិតនាំប៉ាវមានសារធាតុគីមី ព្រោះក្រោយការឆែកឆេ សមត្ថកិច្ចយកនាំប៉ាវមួយចំនួនទៅធ្វើតេស៍រកសារធាតុផ្សេងៗផងដែរ ។
ប្រភពបន្តថា សិប្បកម្មផលិតនាំប៉ាវយីហោគីមគីម ១៦៨នេះពីមុនមានទីតាំងនៅសង្កាត់ទួលសង្កែ តែដោយសារទីតាំងនោះត្រូវរុះរើជួសជុលក៏មកជួលនៅទីតាំងខាងលើវិញ ។
យ៉ាងណាក៏ដោយអ្នកយកព័ត៌មានមិនអាចសុំការពន្យល់ពីសមត្ថកិច្ចចំរុះដែលចុះឆែកឆេនោះបានទេ សូម្បីថតក៏មិនឱ្យថតដែរ តែដឹងថាប្រតិបត្តិការនោះមានព្រះអាជ្ញាចូលរួមផងដែរ ប៉ុន្តែបានព្យយាមលាក់បាំងយ៉ាងកម្លាំង៕អរុណរះ
...