ទស្សនៈកូនខ្មែរ៖ វិទ្យុអាស៊ីសេរី និងក្រុមប្រឆាំងជ្រុលនិយម គួរភ្លឺភ្នែក!

ចែករំលែក៖

តាមពិតលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា អាចឆ្លុះបញ្ចាំងយ៉ាងល្អអំពីឆន្ទៈ របស់ប្រជាពលរដ្ឋ ខ្មែរពោលគឺមានពលរដ្ឋម្ចាស់ឆ្នោតដល់ទៅជាង ៨៣% បានចេញទៅបោះឆ្នោត បើទោះជាក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី និងដោយមានវិទ្យុអាស៊ីសេរីដែលជា ឧបករណ៍ បម្រើនយោបាយបាយផ្តាច់មុខរបស់ក្រុមប្រឆាំងបានធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋចេញ ទៅបោះឆ្នោតក៏ដោយ។ លទ្ធផលនេះ បានធ្វើឲ្យទណ្ឌិត សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចរួមទាំង វិទ្យុអាស៊ីសេរីផងស្រវាំងភ្នែក ស្រឡាំងកាំងរកគិតអ្វីមិនយល់ ដោយសារតែពួកគេបានឃើញយ៉ាង ច្បាស់ក្រឡែតថា ពលរដ្ឋខ្មែរជាច្រើនដែលធ្លាប់គាំទ្របក្សប្រឆាំងបានងាកមកគាំទ្រគណបក្ស ប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែនវិញយ៉ាងភ្លូកទឹកភ្លូកដី។

យ៉ាងណាក៏ដោយ ដោយសារតែចរិតពុតត្បុតរបស់ សម រង្ស៊ី និងវិទ្យុអាស៊ីសេរី ដែលមាន ជុន ច័ន្ទបុត្រ ដែលជាសកម្មជនបក្សប្រឆាំងជាអ្នកដឹកនាំ នៅតែបន្តភូតកុហកខ្លួនឯង និងនៅតែ ជឿថាពួកគេអាចបន្តភូតកុហកពលរដ្ឋខ្មែរបានទៀត តាមរយៈការកាឡៃសភាពការណ៍ដោយឥត អៀនខ្មាសថាអ្នកចេញទៅបោះឆ្នោតក្រោមការគំរាមកំហែង។ ដើម្បីបំបាក់ប្រជាប្រិយភាពរបស់ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦នេះ វិទ្យុអាស៊ីសេរីក៏ផ្តើមធ្វើការ ស្ទង់មតិមួយតាមទំព័រហ្វេសប៊ុករបស់ ខ្លួនដោយបើកឲ្យមហាជនបោះឆ្នោតជ្រើសរើសសំណួរថា តើពួកគេគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៦ ឬមិនគាំទ្រ? ការស្ទង់មតិនេះវិទ្យុអាស៊ីសេរី រំពឹងថានឹងមានអ្នកឆ្លើយថាមិនគាំទ្រច្រើនជាងអ្នក បញ្ចេញមតិគាំទ្រ។ ពេលនោះ ពួកគេនឹងយកលទ្ធផលនៃការស្ទង់មតិនេះទៅផ្សាយ ដើម្បីបន្តុះបង្អាប់ រាជរដ្ឋាភិបាលអាណត្តិទី៦ និងបានជាលេសថា ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា មិនឆ្លុះបញ្ចាំង ឆន្ទៈពលរដ្ឋខ្មែរទេ។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុកលទ្ធផលបានស្តែងឲ្យឃើញថាមានអ្នកលេងហ្វេស ប៊ុកដល់ទៅ ៩០% ដែលបានឆ្លើយសំណួរបានបញ្ជាក់ថាពួកគេគាំទ្ររាជរដ្ឋាភិបាលខណៈដែល អ្នកមិនគាំទ្រមានត្រឹមតែ១០% ប៉ុណ្ណោះ។

លទ្ធផលនៃការស្ទង់មតិនេះបានធ្វើឲ្យ សម រង្ស៊ី និងពួកជ្រុលនិយមមួយក្តាប់តូចរួមទាំង វិទ្យុគ្មានវិជ្ជាជីវៈឈ្មោះអាស៊ីសេរីនេះផងបានភ្លឺភ្នែកជាលើកទី២ បន្ទាប់ពីបានទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី ២៩ កក្កដា។ លទ្ធផលស្ទង់មតិនេះក៏បានបង្ហាញទៀតថា រយៈពេលតែជាងមួយខែ សោះ ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន បានបន្តកើន ឡើងពី ៨៣% រហូតដល់ ៩០% ទៅហើយ។ ចំណែកអ្នកគាំទ្រក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី នៅសល់ប្រហែល ១០% ប៉ុណ្ណោះពោល គឺនៅសល់តែ សម រង្ស៊ី ប្រពន្ធ និងកូន របស់គាត់រួមទាំងមនុស្សជំនិតមួយដំបរស្វានៅក្បែរគាត់តែប៉ុណ្ណោះ ក្នុងនោះក៏មានបុគ្គលិកវិទ្យុ អាស៊ីសេរីប៉ុន្មាននាក់ ដែលមាន ជុន ច័ន្ទបុត្រ ជាមេខ្លោង។

ពិតជាគួរឲ្យសង្វេគណាស់! សម រង្ស៊ី ធ្លាប់ដៀលគណបក្សផ្សេងៗថា ជាបក្សអាបមានតែ ក្បាលអត់មានខ្លួន ប៉ុន្តែ ឥឡូវ សម រង្ស៊ី ខ្លួនឯងទេតើដែលក្លាយជាអាបពីព្រោះក្រុមរបស់គាត់មានតែ រូបគាត់និងបក្សពួកប៉ុន្មាននាក់ នេះឯង ក្រៅពីនោះគេឈប់គាំទ្រអស់ហើយ។ ល្មមភ្ញាក់ខ្លួន ហើយ សម រង្ស៊ី និងវិទ្យុអាស៊ីសេរី។ សូម្បីតែអ្នកធ្លាប់គាំទ្រខ្លួនឯងមិនថា ពលរដ្ឋអ្នកបោះឆ្នោតនៅក្នុង ស្រុកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីអ្នកលេងបណ្តាញសង្គមទាំងក្នុងនិងក្រៅស្រុកដែលធ្លាប់គាំទ្រគគ្រឹក គគ្រេងក៏ប្រែចិត្តអស់ហើយដែរ។ បន្តិចទៀត សូម្បីតែអ្នកជំនិតក្បែរខ្លួន ក៏ទំនងជាមិនគាំទ្រទៀតដែរ ប្រសិនបើនៅតែដើរក្រឡានយោបាយដដែលៗឥតប្រយោជន៍បែបនេះទៀត។

ការបាត់បង់ជំនឿស្ទើរទាំងស្រុងរបស់មហាជនទៅលើក្រុមប្រឆាំងជ្រុលនិយម បណ្តាល មកពីមូលហេតុសំខាន់ៗមួយចំនួន៖

មូលហេតុទី១៖ ពលរដ្ឋខ្មែរបាន មើលឃើញយ៉ាងច្បាស់ថា ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី ជា ក្រុមបោកប្រាស់ គឺបោក ទាំងខ្មែរក្នុងស្រុក និងក្រៅស្រុក បោករហូតរាប់ទសវត្សរ៍មកហើយ តាម រយៈនយោបាយដដែលៗគឺ ធ្វើដ្រាម៉ា យំស្រែក ធ្វើតួកំសត់ ធ្វើជាជនរងគ្រោះគេធ្វើបាប ប៉ុន្តែ តាមពិតខ្លួនឯង នេះហើយជាមេជនល្មើសបំពានច្បាប់ ហើយហ៊ានបំពានទាំងព្រះមហាក្សត្រ ថែមទៀត។

មូលហេតុទី២៖ នយោបាយរបស់ សម រង្ស៊ី និងបក្សពួកគឺគ្មានអ្វីក្រៅពីឧិនក្បាលបម្រើបរទេស ហើយបំផ្លាញសេចក្តីសុខរបស់ប្រជាជន និងប្រយោជន៍ជាតិខ្លួនឯង។ មួយថ្ងៃៗ ការងាររបស់ពួកគេ គឺដើរចាក់រុកឲ្យពួក បរទេសនិយាយអាក្រក់ពីកម្ពុជា និងដាក់ទណ្ឌកម្មមកលើប្រទេស និងប្រជាជន ខ្លួនឯង។

មូលហេតុទី៣៖ អ្នកគាំទ្រ សម រង្ស៊ី សុទ្ធតែបានខ្សឹបខ្សៀវគ្នាថា ពួកគេមានមេដឹកនាំកំសាកមិនអាច ទុកចិត្តបាន គ្មានភាពឈ្លាសវៃ និងគ្មានភាពកក់ក្តៅគ្រប់គ្រាន់ គឺជាមេដឹកនាំដែលធ្វើ នយោបាយ បរាជ័យជារៀង រហូតមកដោយគ្មានថ្ងៃទទួលជោគជ័យឡើយ។ ហេតុដូច្នេះហើយ បានជាថ្មីៗនេះ មានគំនិតផ្តួចផ្តើមចេញពីក្រុមប្រឆាំងចង់ផ្លាស់ប្តូរមេដឹកនាំចាស់ និងដ៏កំសាករូប នេះចេញដោយ ដាក់អ្នកថ្មីជំនួសវិញ។

មូលហេតុទី៤៖ ប្រជាពលរដ្ឋខ្មែរបានមើលឃើញអំពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ភាពកក់ក្តៅកាន់តែខ្លាំងឡើងៗដល់ ប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ជនចាស់ជរា ស្ត្រី និយាយជារួម គឺរាជ រដ្ឋាភិបាលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់សង្គម ដោយធ្វើឲ្យ ពួកគេមានជីវភាពកាន់តែធូរធា និងរស់នៅក្នុងសុខសន្តិភាព។

...

ហេតុផលទាំងនេះ សមល្មមដែលអាចឲ្យប្រជាពលរដ្ឋខ្មែរឈប់គាំទ្រពួកប្រឆាំងជ្រុល និយមដែលចេះតែបង្កបញ្ហាចលាចល ដើម្បីដណ្តើមអំណាច ហើយពឹងតែបរទេសឲ្យមកជាន់ឈ្លី អធិបតេយ្យភាពជាតិរបស់ខ្លួន។ ពួកគេក៏ឈប់ស្តាប់ដែរវិទ្យុដែលគ្មានវិជ្ជាជីវៈបែបឧទ្ទាម ដែល ធ្វើខ្លួនជាឧបករណ៍បម្រើនយោបាយផ្កាប់មុខដូចអាស៊ីសេរីនេះ។ ល្មមភ្លឺភ្នែកហើយ សម រង្ស៊ី និង វិទ្យុអាស៊ីសេរីអើយ! ៕ កូនខ្មែរ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print