នាយឧត្តមសេនីយ៍ទួច ណារុថ៖ អង្គរក្សត្រូវតែមានជំនាញការពារអាយុជីវិតថ្នាក់ដឹកនាំនិងមេរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិលោកនាយ ឧត្តមសេនីយ៍ទួច ណារ៉ុថ បានថ្លែងថា អង្គរក្សគ្រប់រួបត្រូវតែមានជំនាញការពារអាយុជីវិតរបស់ ថ្នាក់ដឹកនាំគ្រប់កាលះទេសះទាំងអស់ ហើយក្នុងនាមថាអង្គរក្សនេះត្រូវបានគេទុកចិត្តខ្លាំងជាងប្រពន្ធកូនរបស់ពួកគេផងដែរ ។

ថ្លែងនៅក្នុងកម្មវិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្ទរស័ក្តិជូនដល់នាយទាហាននគរបាលរនៃនាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយឧត្តមសេនីយ៍ ទួច ណារ៉ុថបានលើកឡើងថា ក្នុងនាមជាអង្គរក្សដាច់ខាត់ត្រូវហ៊ានលះបង់អាយុជីវិតការពារមេ និងថ្នាក់ដឹកនាំរបស់ខ្លួន មិនត្រូវធ្វេសប្រហែសនោះទេ ហើយក៏ត្រូវដឹងរបៀបនៃការការពារនាយករដ្ឋមន្រ្តីយ៉ាងម៉េច ប្រធានាធិបតីយ៉ាងម៉េច និងព្រះមហាក្សត្រយ៉ាងម៉េចផងដែរ ។

លោកបានបន្តថា «យើងដឹងតួនាទីរបស់យើងយ៉ាងម៉េចហើយទាក់ទងក្នុងការការពារដល់ថ្នាក់ដឹកនាំទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិពេលដែលពួកគេមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ។ តួនាទីអង្គរក្សត្រូវបានគេទុកចិត្តខ្លាំងជាងប្រពន្ធកូនរបស់ពួកគេទៅទៀតដូច្នេះក្នុងនាមយើងជាអង្គរក្សមិនត្រូវធ្វេសប្រហែសនោះឡើយ ត្រូវហ៊ានលះបង់គ្រប់យ៉ាងដើម្បីថ្នាក់ដឹកនាំឬមេរបស់យើង» ។

នៅក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ ទួច ណារ៉ុថ ក៏បានជំរុញដល់នគរបាលដែលជាអង្គរក្សទាំងអស់ត្រូវខិតខំបន្ថែមទៀតក្នុងការហ្វឹកហាត់រាល់ជំនាញ ដែលត្រូវទាក់ទងនឹងភារៈកិច្ចរបស់ខ្លួន ហើយដាច់ខាតត្រូវតែធានាឲ្យបាននូវសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ទាំងជាតិនិងអន្តរជាតិដែលថ្នាក់លើបានប្រគល់ជូននោះ ។

បើតាមលោកនាយឧត្តមសេនីយ៍ទួច ណារ៉ុថបានឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ន នគរបាលអង្គរក្សត្រូវបានបញ្ជូនឲ្យទៅបណ្តុះបណ្តាលជំនាញនៅប្រទេសជាមិត្តមួយចំនួន ដូចជាប្រទេសចិន ម៉ាឡេស៊ី និងប្រទេសវៀតណាមជាដើម ។ ក្រៅពីបញ្ជូនទៅបណ្តុះបណ្តាលជំនាញនៅក្រៅប្រទេសក៏មានគ្រួបង្វឹកពីបរទេសមកធ្វើការបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកម្ពុជាផងដែរ ។ ដោយវគ្គបណ្តុះបណ្តាលទាំងនោះបានធ្វើឡើងជាញឹកញាប់ផងដែរ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print