ឪពុកពឹងឲ្យដាក់Memoryទូរស័ព្ទ រំខានការសុីផឹកទាញកៅអីសំពងក្បាលបែកហូរឈាម

ចែករំលែក៖

ខេត្តពោធ៏សាត់៖ កូនអកតញ្ញូម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈកូនតិច្ឆានរូបនេះទាញកៅអីជ័រសំពងទៅលើក្បាលឪពុកបង្កើតបណ្តាលឲ្យបែកហូរឈាមជោគពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយគ្រាន់តែពឹងពាក់លោកកូនរូបនេះជួយដាក់Memoryទូរស័ព្ទបន្តិចសោះ 

IMG-20151125-WA0021

ហេតុការណ៍ដ៏កម្រកើតមានខាងលើនេះបានកើតឡើង កាលពីល្ងាចថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៥ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិឃុំ-ស្រុកកណ្ដៀង ខេត្តពោធ៏សាត់ ។

លោកអធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា កូនតិច្ឆានត្រូវបានចាប់ខ្លួនក្រោយពីវាយឪពុកឈ្មោះម៉ៅ ភារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅក្នុងបន្ទុកគ្រួសារឪពុករងរបួស ស្ថិតក្នុងភូមិ-ឃុំកើតហេតុ។ ចំណែកឪពុករងរបួសឈ្មោះម៉ៅ សារុន អាយុ៥៤ឆ្នាំ ។

លោកអធិការបន្តថាក្នុងហេតុការណ៏កើតឡើងផ្ដើមចេញពីឪពុកដោយគ្រាន់តែពឹងពាក់លោកកូនរមើលគុណឲឲ្យជួយដាក់Memoryចូលក្នុងទូរស័ព្ទ ខណៈលោកកូនរូបនេះកំពុងផឹកសុីជាមួយមិត្តភ័ក្រនៅកន្លែងកើតហេតុ រុំខានដល់ការសុីផឹករបស់ពួកគេក៏កើតរេឿងក្តៅក្រហាយក្នុងចិត្តទាញកៅអីជ័រ សំពងយកយ៉ាងចាស់ដៃបណ្តាលឲ្យដេកដួលទៅលើដីសន្លប់ស្តូកស្តឹងបែកក្បាលហូរឈាមជោគពេញខ្លួនប្រាណតែម្តង ។

លោកបន្តទៀតថាករណីនេះជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធ៏សាត់ ដើម្បីបន្តចាត់ការតាមនិតិវិធីនៅព្រឹកថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៥នេះ៕

IMG-20151125-WA0022

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print