អឺរ៉ុប ជប៉ុនប្រតិបកម្ម ទៅនឹងការដំឡើងពន្ធថ្មីរបស់អាមេរិក-ចិន

ចែករំលែក៖

សហគមន៍អឺរ៉ុប បានវាយតម្លៃថា ការសម្រេចដំឡើងពន្ធ ដល់ទំនិញចិនដែលមានទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ គឺជាសកម្មភាព បង្កឲ្យមានភាពតានតឹងគួរឲ្យសោកស្តាយបំផុត ។ ក្នុងពេលជាមួយគ្នានេះ ជប៉ុន ក៏បានអំពាវានាវឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោក ពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយឲ្យបានឆាប់បំផុត បញ្ចៀសផលប៉ះពាល់កាន់តែខ្លាំងឡើងដល់សេដ្ឋកិច្ចពិភពលោក។

កាលពីដើមសប្តាហ៍ លោក ត្រាំ បាន ចុះហត្ថលខាលើច្បាប់ដំឡើងពន្ធ ១០ភាគរយលើទំនិញនាំចូលពីចិនមានទឹកប្រាក់២០០ពាន់លានដុល្លារ ដែលចូលជាធរមាននៅថ្ងៃទី ២៤ ខែកញ្ញានេះ ។ ភ្លាមៗនោះ ទីក្រុងប៉េកាំងក៏បានប្រកាសដំឡើងពន្ធ លើទំនិញនាំចូលពីអាមេរិក មានតម្លៃ ៦០ពាន់លានដុល្លារ ផងដែរ។ នេះជាសកម្មភាព «ស៊ីសងគ្នាភ្លាម» ជាលើកទី៣ហើយ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។

ចំពោះស្ថានភាពតានតឹងខាងលើ ប្រធានគណៈកម្មការទទួលបន្ទុកពាណិជ្ជកម្មសហគមន៍អឺរ៉ុប លោកស្រី Cecilia Malmstrom បានបញ្ជាក់ថា «សង្គ្រាមពាណិជ្ជកម្ម មិនមែនជារឿងល្អឡើយ ហើយក៏មិនងាយយកឈ្នះនោះដែរ ។ សកម្មភាពខាងលើ ពិតជារឿងគួរឲ្យសោកស្តាយបំផុត យើងមិនគាំទ្រដល់សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានអនុវត្តន៍នាពេលនេះឡើយ»។

ចំណែកភាគីជប៉ុនវិញ រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍សេដ្ឋកិច្ច លោកToshimitsuMotegiបញ្ជាក់ថា«គ្មានប្រទេសណាមួយ ទទួលបានផលប្រយោជន៍ពីការសងសឹកគ្នាក្នុងវិស័យពាណិជ្ជកម្មនេះឡើយ»។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Taro Aso បានបញ្ជាក់ថាស្ថានភាព មិនមានតុល្យភាពនៅក្នុងវិស័យពាណិជ្ជកម្មលើពិភពលោក គួរតែត្រូវបានដោះស្រាយដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់។ អាមេរិក-ចិនត្រូវតែដោះស្រាយបញ្ហាទាំងនោះតាមរយៈកិច្ចពិភាក្សាឲ្យបានឆាប់បំផុត ។ សកម្មភាពខាងលើ ធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់ប្រទេសផ្សេងទៀតលើពិភពលោក។

មហាសេដ្ឋីចិន លោក Jack Ma កាលពីថ្ងៃទី១៨ ខែកញ្ញាបានបញ្ជាក់ថា ភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម អាមេរិក-ចិន អាច់អូសបន្លាយដល់ពីរទសវត្សរ៍ ធ្វើឲ្យភាគីពាក់ព័ន្ធ ធ្លាក់ក្នុងស្ថានភាព ច្របូកច្របល់។ ក្រុមហ៊ុនធំៗរបស់ចិន ទាំងក្នុង និងក្រៅប្រទេសទទួលរងផលប៉ះពាល់ ហើយអាច «ភៀសខ្លួន»ទៅវិនិយោគនៅក្នុងប្រទេសផ្សេងទៀតដែលមានសុវត្ថិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print