រឿងកំប្លែងរបស់ឌុចលីដានិងភិនសុដាលីសសម្តែងរួមគ្នាលើកដំបូងចេញបញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ភាពយន្តកំប្លែងនិងអប់រំរបស់ផលិតកម្មមហាហង្សគឺរឿង”ណូលីណូឡា” ដែលតារាសម្តែងកញ្ញា ឌុច លីដា និងកញ្ញាភិនសុដាលីសតួឯករួមគ្នាលើកដំបូងនោះត្រូវបានដាក់សម្ពោធជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៨កញ្ញា។ការប្រកាសនេះធ្វើឡើងនៅរោងភាពយន្ត Legend បឹងកក់ក្រោមវត្តមានផលិតករសិល្បករជាច្រើនចូលរួម។

រឿង«ណូលីណូឡា»ប្រជុំដោយតារាសម្តេងជាច្រើនដូចជាកញ្ញាភិនសុដាលី,កញ្ញាឌុចលីដាលោកណាខុននាងខ្ញុងនាយពាក់មីឌីជេកាកាអ្នកស្រីចាន់តារាទីនិងតារាជាច្រើនទៀត។រឿងភាពយន្តដែលបានផលិតអស់ដើមទុនប្រមាណជាង៥ម៉ឺនដុល្លារនេះតាមការបញ្ជាក់របស់លោកអ៊ិនសុភិនចាងហ្វាង។លោកថាជាភាពយន្តដែលប្រកាសត្រៀមចាក់បញ្ចាំងថ្ងៃទី២០ខែកញ្ញានេះនៅគ្រប់រោងភាពយន្ត។ភាពយន្តនេះក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្តប្រាសាទបាយ័នផ្ទះបែបខ្មែរនិងពីសិល្បៈនៃការកែច្នៃផងដែរដោយសារតែលោករំពឹងថាបើភាពយន្តនេះបានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិទៅទៀតគឺនឹងធ្វើអោយពិភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា។

លោកអ៊ិន សុភិន ហាក់មិនខ្វល់ពីការខាតបង់ឬដាក់បញ្ចាំងមិនចំណេញនោះទេដោយសារតែលោកចង់ធ្វើភាពយន្តមួយដែលមានស្ដង់ដាហើយអាចបប្រកួតប្រជែងនៅក្នុងមហោស្រពភាពយន្តថ្នាក់ជាតិមួយអោយខានតែបាន។លោកថាមួយរឿងនេះបង្កប់នូវការអប់រំខុសពីរឿងមុនៗឆ្ងាយៗណាស់ជាពិសេសការទូន្មានអោយតួអង្គស្រីចេះរៀបចំខ្លួនទន់ភ្លន់ចេះសំពះចេះធ្វើបុណ្យនិងសំខាន់ជាងគេគឺចង់អប់រំអោយចេះស្រឡាញ់គ្នានៅក្នុងរង្វង់គ្រួសារតែមួយដែលលោកប្រកាសថាក្រៅពីកម្សាន្តគឺមានតម្លៃសម្រាប់ការអប់រំនិងវប្បធម៌យ៉ាងសំបូរបែប។អ្វីដែលលោករំពឹងទុករឿងនេះនឹងដាក់ឲរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តថ្នាក់ជាតិនាឆ្នាំ២០១៩។

កញ្ញាម៉ៅចាន់រស្មីអ្នកនិពន្ធសាច់រឿង«ណូលីណូឡា»បានអះអាងថានៅក្នុងសាច់រឿងមួយនេះកញ្ញាមិនមែនផ្ដោតតែលើការកម្សាន្តអោយសប្បាយនៅពេលទស្សនាប៉ុណ្ណោះទេប៉ុន្តែកញ្ញាមានគោលបំណងចង់បង្កប់ខ្លឹមសារអប់រំនិងចង់ទាញផ្នត់គំនិតរបស់អ្នកទស្សនាអោយស្គាល់ពីតម្លៃវប្បធម៌កញ្ញារំពឹងយ៉ាងខ្លាំងថាអ្នកទស្សនាភាពយន្តរឿង«ណូលីណូឡា»នឹងទទួលបានខ្លឹមសារដែលនាងបានដៅខណៈដែលក្រោយការផលិតគឺនាងរឹតតែពេញចិត្តចំពោះប្លង់សំឡេងនិងការសម្ដែងរបស់តួអង្គនីមួយៗដោយនាងយល់ថាស្នាដៃដែលខ្លួនបាននិពន្ធនឹងមានការគាំទ្រច្រើនពីទស្សនិកជន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print