លោកត្រាំទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយព្យុះ​ Florence ដោយគ្មានភរិយាទៅជាមួយ

ចែករំលែក៖

ព្យុះកំណាច Florence ​បានបំផ្លាញរដ្ឋចំនួន២ គឺរដ្ឋការ៉ូលីណាខាងជើងនិង ខាងត្បូង បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ។ មកទល់ពេលនេះពលរដ្ឋនៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួននៅឡើយ ទេ។

ប្រធានាធិបតីអាមេរិកនៅព្រឹកថ្ងៃទី​២០ខែកញ្ញានេះបានទៅកាន់តំបន់ភាគខាងជើង រដ្ឋ  Carolina ​ដើម្បីត្រួតពិនិត្យ ការខួចខាត និងសួរសុខទុក្ខដល់ពលរដ្ឋ ដែលរង្គ្រោះដោយព្យុះ​ Florence បង្កឡើង។

នៅតំបន់​ New Bern ភាគខាងជើង រដ្ឋ​ Carolina ប្រធានាធិបតីត្រាំ បានចែកចាយស្បៀងអាហារដល់ពលរដ្ឋ ដោយផ្ទាល់ដៃ ។ ពលរដ្ឋក្នុងតំបន់​បានបង្ហាញការសប្បាយចិត្តខ្លាំង ដែលបានប្រធានាធិបតី មកសួរសុខទុក បើទោះបីពលរដ្ឋ​រងការបាត់បង់ទ្រព្យសម្បត្តិជាច្រើនដោយការបំផ្លាញពីព្យុះ​Florence។

តាមរបាយការណ៍​​ ពីមន្ត្រីគ្រប់គ្រងគ្រោះអាសន្នក្នុងតំបន់បានបព្ជាក់ថា ព្យុះ Florence បានសម្លាប់មនុស្ស៣៧​នាក់​  ។ក្នុងពេលជាមួយគ្នានេះ អភិបាលរដ្ឋ North Carolina ​បានអំពាវនាវដល់ពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួន ក៏មិនទាន់វិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ​ ដោយសារស្ថានភាពមិនទាន់អំណោយផល។

លោកត្រាំបានបញ្ចាក់ពេលទៅសួរសុខទុក្ខពលរដ្ឋថា​«យើង នឹងមិនភ្លេចនៅការបាត់បង់របស់អស់លោកអ្នកនោះឡើយ​យើង​នឹងមិនបោះបង់​លោកអ្នកឡើយ »។

នៅក្នុងដំណើរទៅសួរសុខទុកពលរដ្ឋ រង្គ្រោះដោយសារព្យុះ របស់ប្រធានាធិបតីដូណាលត្រាំលើកនេះ​មិនឃើញមានភរិយារបស់លោក ទៅជាមួយនោះឡើយ ដោយសារតែកន្លងមក ពេលទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយព្យុះដូចគ្នា ភរិយារបស់លោកត្រាំរងការរិះគន់យ៉ាងខ្លាំង ពេលពាក់ស្បែកជើងគេង ទៅតំបន់រង្គ្រោះដោយព្យុះនិងទឹកជំនន់៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print