លោក ឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរ មានសមត្ថកិច្ច ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿង ញៀន នៅក្លឹបកំសាន្ដនានា ដែលកំពុងប្រកបអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ មានសមត្ថកិច្ច ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅក្លឹបកំសាន្ដនានា ដែលកំពុងប្រកបអាជីវកម្ម នៅរាជធានីភ្នំពេញ ឲ្យបានញឹកញាប់ជាប្រចាំចៀសវាង កុំឲ្យជនខិលខូចមួយចំនួន ឆ្លៀតឱកាសជួញដូរ ដោយគ្មានញញើត ស្របពេលដែលនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បញ្ហាគ្រឿងញៀននៅតែជាបញ្ហា​ស្មុកស្មាញនូវឡើយនោះ សមត្ថ កិច្ចគ្រប់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែ បន្ដយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ  ត្រូវដាក់ ចេញជាផែនការសកម្មភាពជាបន្តបន្ទាប់ ។

លោក ឃួង ស្រេង បានជំរុញបែបនេះ ខណៈលោកចូលរួមជាអធិបតី ក្នុងពិធីកិច្ច ប្រជុំ រកដំណោះស្រាយ បង្ក្រាបការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឲ្យខានតែបាន ទៅក្លឹបកំសាន្ដនានា នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហ្បតិ៏ ១១កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជាក់ស្តែងសម្រាប់ពេលនេះ ពាក់ព័ន្ធនិង ការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ត្រូវបន្ដចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមកន្លែង ក្លឹបកំសាន្ដសប្បាយភាព នៅក្នុងរាជធានីភ្នំពេញ បន្ដទៀត ។

លោកនាយឧត្តមសេនីយមាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា៖  ការបង្កើតអោយមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អោយកាន់តែល្អប្រសើរទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សាបរិស្ថានសន្តិសុខអោយបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះក៏មានការណែនាំមិនអោយមានការនាំចូលនូវរុក្ខជាតិញៀនចូលមកក្នុងរាជធានីក៏ដូចជាចូលមកប្រទេសកម្ពុជាផងដែរ។

 លោកនាយឧត្តមសេនីយមាស វិរិទ្ធ  ក៏បានស្នើអោយសមត្ថកិច្ចនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដោយហេតុថា គ្រឿងញៀនវាបានហូរទៅដល់មូលដ្ឋានភូមិ ទៅហើយ។ ការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ដែលយើងមិនទាន់ចូលទៅដល់ ពិសេសក្លឹបកំសាន្តនិងទីកន្លែងសប្បាយភាព ដោយយើងបានកំណាត់ទីតាំងចំនួន១០កន្លែងរួចហើយ ដើម្បីធ្វើការងារនេះ ។ យើងបានដាក់ទៅអោយអាជ្ញាធរ ខណ្ឌ សង្កាត់ តែបើធ្វើមិនបានត្រូវរាយការណ៍មកអាជ្ញាធររាជធានីដើម្បីចាត់តាំងអនុវត្តការងារនេះបន្ត។

 លោកបន្តថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើសណាស់ ដូច្នេះយើងត្រូវចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយ យើងក៏នឹងធ្វើការបិទសេចក្តីប្រកាសចំនួន២៣៩៨កន្លែងផងដែរ ដែលមានទាំង ផ្ទះសំណាក់និងខុនដូរ។ការចាប់ពិនិត្យមើលទឹកនោម ចំពោះប្រើប្រាស់ថ្នាំគ្រវី នៅតាមក្លឹប ។ ការងារនេះភ្នំពេញ ត្រូវបានសម្រេចជាគំរូមុនគេ បន្ទាប់មកក្រុងព្រះសីហនុ និងសៀមរាប បើមានបញ្ហានៅកន្លែងណាអាជ្ញាធរនៅទីនោះជាអ្នកទទួលខុសត្រូវ។ បើទីតាំងណាធ្វើខុសពីការណែនាំយើងមានសិទ្ធិក្នុងការបិទទីតាំងនោះតែម្តង។

 លោកនាយឧត្តមសេនីយម៉ក់ ជីតូ  អគ្គស្នងការងនរគបាលជាតិ ក៏បាន ជំរុញឱ្យសមត្ថកិច្ចបន្តអនុវត្តធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព ស្របតាមការ ដាក់ចេញរបស់រាជរដ្ឋាភិបាល។

លោកក៏បានបញ្ជាក់ថា៖ ចំពោះការចុះពិនិត្យ ក្នុងក្លឹបនិងកន្លែងសប្បាយភាពនានាពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ បើយើងគិតពីទីតាំងនោះជារបស់នរណា យើងអនុវត្តការងារនេះមិនកើតនោះទេ ។យើងដាច់ខាតត្រូវតែអនុវត្តការងារនេះអោយបានល្អ ហើយបើមាននរណាមករារាំងយើងអនុវត្តតាមច្បាប់។ លោកបន្តថា ការអនុវត្តការងារ រហូតឈានដល់ការបង្ក្រាប់ជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញអោយឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋរហូតដល់ព្រះសង្ឃ។

 លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានជំរុញឱ្យសង្កាត់  ខណ្ឌទាំង១២ ត្រូវបន្ដ អនុវត្តតាមសេច ក្តីណែនាំរបស់ក្រសួងមហាផ្ទៃអោយបានល្អ ។ ប្រទេសកម្ពុជារីកចំរើន គឺពឺងលើធនធានមនុស្ស ហើយបើធនធានមនុស្សក្លាយជាមនុស្សញៀនថ្នាំ តើយើងធ្វើម៉េចអោយ ប្រទេសកម្ពុជារីកចំរើន ជឿនលឿនទៅបាននោះ ។

 លោក បានបន្តថា៖  បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុកស្មាញនិងតំបន់ដែលយើងមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ រឿងអ្វីក៏យើងអាចធ្វើបានដែរ សំខាន់អោយតែយើងតាំងចិត្តធ្វើ ។ បទល្មើសនានាគឺវាកើតចេញពីបញ្ហាគ្រឿងញៀននេះឯង បើយើងបង្ក្រាបគ្រឿងញៀនបាន នោះបទល្មើសផ្សេងៗទៀតក៏ត្រូវបានកាត់បន្ថយធ្វើអោយភូមិសង្កាត់មានសុវត្ថិភាពដែរ។

 លោក ឃួង ស្រេង  បានបន្តថា៖ ជាទិសដៅខាងមុខនេះក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យើងនឹងបើកវេទិកាសាធារណៈ ជាមួយខណ្ឌទាំង១២ ដើម្បីបំរើប្រជាពល រដ្ឋអោយចំគោលដៅដែល ប្រជាពលរដ្ឋចង់បាន មកដល់ម៉ោងនេះគឺដល់ពេលដែលត្រូវបំរើប្រជាពលរដ្ឋអោយបានទាន់ពេល វេលា និងមានប្រសិទ្ធភាពហើយ ៕ ដោយ៖ សំរិត 

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print