ការ​ពិតទេ​ ? លេចឮ​ព័ត៌មាន​ថា​ លោក​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ចែក​ដីឱ្យ​អ្នក​សារព័ត៌មាន​ ជា​ថ្នូរ​មិន​ចុះ​ផ្សាយ​រឿង​អាស្រូវ​

ចែករំលែក៖

ព្រះសីហនុ​៖ រឿង​អាស្រូវ​របស់​លោក​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ កាន់​តែ​សុះសាយ​ខ្លាំង​ឡើងៗ​ ពាក់ព័ន្ធ​ការ​បើក​ដៃ​ឱ្យ​ក្រុម​ហ៊ុន​ ជឹង​ សុភាព​ ហៅ​យាយ​ភូ​ ភរិយា​លោក​ឧកញ៉ា​ឡាវ​ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ លុបឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ ។

ឥឡូវ​នេះ​ លេច​ឮ​ព័ត៌មាន​មួយ​ទៀត​ គឺ​ លោក​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ចែក​ដី​ម្នាក់​មួយ​ឡូតិ៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ ប្រចាំ​ខេត្ត​ព្រះសីហនុ​ ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ផ្សាយ​រឿង​អាស្រូវ​ ក្នុង​ខេត្ត​ព្រះសីហនុ​ ។

អភិបាល​រង​ខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បញ្ជាក់​ថា​ ពិតជា​បាន​ចែក​ដី​ឱ្យ​​អ្ន​កាសែត​និង​ទូរទស្សន៍​ ប្រមាណ​ជាង​១០​នាក់​មែន​ នៅ​ចំណុច អូ​រអា​រ៉េវក្នុង​តំបន់​ ក្បាលឆាយ​ ។​

ប្រជាពលរដ្ឋ​រួមទាំង​អ្នកកាសែត​ផង ​កំពុងមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ដែល​លេចឮ​ ព័ត៌មាន​គួរ​ឱ្យ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ថា លោក យន្ត មីន​ អភិបាលខេត្ត​ព្រះសីហនុ​ បាន​ចែកដី​ឱ្យ​អ្នកកាសែត​មួយចំនួន​ស្ងាត់ៗ ក្នុងពេលដែល​ គេ​រិះគន់ថា ការចែក​ដី​ឱ្យ​អ្នកកាសែត​នោះគឺ​ដើម្បី​កុំ​ ឱ្យ​សរសេរ​ព័ត៌មាន​មិន​ប្រក្រតី​ មួយចំនួន​នៅក្នុង​ខេត្ត​នេះ ព្រោះ​ខេត្ត​ជាប់មាត់ សមុទ្រ​នេះ ​កំពុង​ផ្ទុះ​រឿងអាស្រូវ ​ដីធ្លីជាច្រើនកន្លងមក ។​

តាម​ប្រភពព័ត៌មានច្បាស់ការណ៍​​ពីប្រជាពលរដ្ឋ​បាន ឱ្យ​ដឹងថា​ មាន​អ្នកកាសែត​ភាគច្រើន អង្គុយ​ពិភាក្សាគ្នា​បាន​រាយការណ៍​ ​ថា លោក​អភិបាលខេត្ត​ព្រះសីហនុ​ បានប្រគល់​ដី​ឱ្យ​​កាសែត ​ម្នាក់​១​ឡូតិ៍​ហើយ​ មាន​ចំនួន​ច្រើន​នាក់​ផងដែរ ។

ប៉ុន្ដែ​​អ្នកកាសែត​មួយចំនួន​ក៏​មិន​ទទួល​បានដែរ ព្រោះ​មិនចេះ​ អែប​ឡបនិងឡេមឡើម លើកដៃ​លើកជើងគឺអត់ម្តងហើយអ្នកកាសែតខ្លះ ហ៊ានអះអាងថាមិនឱ្យមាន ព័ត៌មាន​ចុះផ្សាយ រឿងអាស្រូវក្នុង ខេត្ត​ព្រះសីហនុ នេះតែម្តង​ ។​

ប្រភព​ដដែល​នោះ បាន​បន្តថា អ្នកកាសែត មួយចំនួន​ និយាយ​ថា គាត់​ទទួលបាន​ដី​ភ្លាម​លក់​ភ្លែត មិន​ទុក​យូ​រ​ទេព្រោះ​ខ្លាចអង្គភាព​ ដឹង​គេ​ទាមទារ​ចំណែក ។

ចំណែក​អ្នក​ខ្លះទៀត​និយាយថា ទុកដី​នេះ​​សិន​ហើយ ព្រោះ​ហាងឆេង​ដីធ្លី​ឡើង​រហូត ។ ឯ​អ្នក​ខ្លះទៀត​ និយាយថា បើ​បាន​ហើយ​កុំ​អួត​ពេក​ ព្រោះនេះ​ជា​អន្ទាក់​វ័ណ្ឌក​ ប្រយ័ត្ន​តែ​អង្គភាព​ដឹង​គេសរសេរ​រិះគន់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ វិញ​ហើយ​ ​។​

ទោះបី​យ៉ាងណា​ បញ្ហា​នេះ​ លោក​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ពុំ​ទាន់​ចេញ​មុខ​បកស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print