លោកត្រាំទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយព្យុះ​ Florence ដោយគ្មានភរិយាទៅជាមួយខ្លាចរងការរិះគន់ដូចមុន

ចែករំលែក៖

ព្យុះកំណាច Florence ​បានបំផ្លាញ ពីររដ្ឋ គឺរដ្ឋ ការ៉ូលីណា ខាងជើងនិង ខាងត្បូង បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ។ មកទល់ពេលនេះពលរដ្ឋនៅមិនទាន់អាចវិលត្រឡប់ទៅកាន់ ផ្ទះសម្បែងរបស់ខ្លួននៅឡើយ ទេ។

ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃទី​២០ខែកញ្ញា បានទៅកាន់តំបន់ភាគខាងជើង រដ្ឋ Carolina ​ដើម្បីត្រួតពិនិត្យ ការខូចខាត និងសួរសុខទុក្ខដល់ពលរដ្ឋ ដែលរងគ្រោះដោយព្យុះ​ Florence បង្ករឡើង។

នៅតំបន់​ New Bern ភាគខាងជើង រដ្ឋ​ Carolina ប្រធានាធិបតីត្រាំ បានចែកចាយស្បៀងអាហារដល់ពលរដ្ឋ ដោយផ្ទាល់ដៃ ។ ពលរដ្ឋក្នុងតំបន់​បានបង្ហាញការសប្បាយចិត្តខ្លាំង ដែលបានប្រធានាធិបតី មកសួរសុខទុក្ខបើទោះបីពលរដ្ឋ​រងការបាត់បង់ទ្រព្យសម្បត្តិជាច្រើនដោយការបំផ្លាញពីព្យុះ​Florence។

តាមរបាយការណ៍​​ ពីមន្ត្រីគ្រប់គ្រងគ្រោះអាសន្នក្នុងតំបន់បានបញ្ជាក់ថា ព្យុះ Florence បានសម្លាប់មនុស្ស ៣៧នាក់​  ។ក្នុងពេលជាមួយគ្នានេះ អភិបាលរដ្ឋ North Carolina ​បានអំពាវនាវដល់ពលរដ្ឋ រាប់ពាន់នាក់ ដែលបានភៀសខ្លួន កុំទាន់វិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញ​ដោយសារស្ថានភាព មិនទាន់អំណោយផល។

លោកត្រាំបានបញ្ជាក់ពេលទៅសួរសុខទុក្ខពលរដ្ឋថា​«យើង នឹងមិនភ្លេចនូវការបាត់បង់របស់អស់លោកអ្នកនោះឡើយ​យើង​នឹងមិនបោះបង់​លោកអ្នកឡើយ »។

នៅក្នុងដំណើរទៅសួរសុខទុក្ខពលរដ្ឋ រងគ្រោះដោយសារព្យុះ របស់ប្រធានាធិបតីដូណាលត្រាំលើកនេះ​មិនឃើញមានភរិយារបស់លោក ទៅជាមួយនោះឡើយ ដោយសារតែកន្លងមក ពេលទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយព្យុះដូចគ្នា ភរិយារបស់លោកត្រាំរងការរិះគន់យ៉ាងខ្លាំង ពេលពាក់ស្បែកជើងគេង ទៅតំបន់រងគ្រោះដោយព្យុះនិងទឹកជំនន់៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print