ខ្យល់កន្រ្តាក់បំផ្លាញផ្ទះប្រជាពលរដ្ឋអស់៣ខ្នងនៅសង្កាត់ជ្រាវ ក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានខ្យល់កន្រ្តាក់ បោកបក់ បណ្តាលអោយ ខូចខាត កាលពីម៉ោង១១ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីមូលដ្ឋានបានប្រាប់ភ្នាក់ងារព័ត៌មានអោយបានដឹងថាលំនៅដ្ធានរបស់ប្រជាពលរដ្ធដែលរងការខូចខាតផ្ទះទីមួយម្ចាស់ផ្ទះឈ្មោះ អ៊ុន ទូច ភេទស្រី អាយុ៥៧ឆ្នាំ របើកដំបូលក្បឿងនិងយ៉ាបមុខ ខូចខាត៤០%។ ម្ចាស់ផ្ទះទីពីរឈ្មោះ លី ម៉េង ភេទ ប្រុស អាយុ៤៣ឆ្នាំ របើកដំបូលអស់៧០% និងធ្វើអោយរបួសបែកក្បាលកូនស្រីម្នាក់អាយុ០៤ឆ្នាំ ត្រូវបានម្តាយក្មេងរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ម្ចាស់ផ្ទះទីបី មិនបានស្គាល់ម្ចាស់ទេ ព្រោះជាផ្ទះដែលចាក់សោទុកចោលខូចដំបូលប្រហែ៣០%។
សូមបញ្ជាក់ដែលថាក្នុងរដូវនេះគឺជារដូវភ្លៀងហេតុនេះ មន្ត្រីមូលដ្ធានសូមផ្តាំផ្ញើអោយពលរដ្ធទាំងអស់មានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ពេលមេឃរកភ្លៀងគឺអាចមានខ្សលនឹងរន្ទះកើតឡើងគ្រប់ពេល ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print