លាប់ និងរបួសធ្ងន់៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨-១៩ខែកញ្ញា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗដ៍រន្ធត់ នៅនឹងកន្លែងកើតហេតុដោយ​សារ​តែជិះម៉ូតូបុកជាមួយរថយន្ត ខណៈដែលកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា និងបុរសស្រ្តីចំនួន៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ ក្នុងហេតុការណ៍រថយន្តបើកកៀរ និងបុកជាបន្តបន្ទាប់។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៥.១៦៦ ស្ថិតក្នុងភូមិអូរអាចម៍ កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក ១គ្រឿង(រត់គេច) នៅគ្រាដែលធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានកៀរស្រ្តីម្នាក់កំពុងឈរលើចិញ្ចើមផ្លូវឈ្មោះ ហង្ស សុផាត អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ។

បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោក វរសេនីយ៍ឯកបន្តថា នៅវេលាម៉ោងដដែលនេះដែរ នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥.១៤៦ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AN 6528 បើកបរញាតិជន(រត់គេច)ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត ។

លុះមក ដល់ចំណុចកើតហេតុបានកៀរអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B 4587 កំពុងឌុបគ្នាចំនួន៣នាក់ នៅគ្រាដែលធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច(ច្រាសទិសគ្នា) បណ្ដាលឲ្យស្រ្តីជាម្ដាយ កូនស្រី និងកូនប្រុសបើកបរម៉ូតូ រស់នៅភូមិបារ៉ែមក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល របួសបាក់ជើង និងភ្លៅខាងឆ្វេងទាំងអស់គ្នាយ៉ាងរន្ធត់ ចំណែករថយន្តបង្កឃើញហេតុការណ៍បែបនេះបន្ថែមល្បឿនរាប់គីឡូម៉ែត្រទៀត ទើបឈប់រថយន្តរត់គេចខ្លួនបាត់ស្រម៉ោល ខណៈនោះជនរងរបួសម្ដាយ និងកូនៗសមត្តកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោក អធិការបន្តទៀតថា លុះនៅវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃខែដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៥.១៧៦ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរាចរណ៍ម្ដងទៀត ដោយបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក សុីប៊ីអ ពណ៏ស ពាក់ស្លាកលេខ ពោធិសាត់ 1G 9447 ឈ្មោះ ផន ប៉យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ។

បច្ចុប្បន្ន រស់នៅភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ ស្រុកកណ្ដៀង ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានវ៉ារថយន្តធុនធំនៅពីមុខ ក៍បានជ្រុលបុកជាមួយរថយន្ត ១គ្រឿងម៉ាក នីសាន់​ហ្រ្វនធៀ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AE 2607 ដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យភាគ្គីអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ប្រភពព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ចំពោះវត្ថុតាងម៉ូតូ និងរថយន្តសមត្តកិច្ចបានយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាជាក្រោយ ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print