ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជា នៅសប្តាហ៍ក្រោយនេះ នឹងចាកចេញពីមាតុប្រទេសអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ។ នៅឯកទឹកដីអាមេរិកនោះ សម្តេចតេជោបានសង្ឃឹមថា នឹងបានជួបបងប្អូនពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ។
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានឆ្លៀតពេលទៅហាត់ប្រាណនៅទីលានវាយកូនគោល City golf ។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «រីករាយចុងសប្តាហ៍បងប្អូនជនរួមជាតិ។ មុនពេលចេញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ ថ្ងៃនេះឆ្លៀតមកហាត់ប្រាណនៅទីលានវាយកូនគោលCity golf។
ជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខនិងសង្ឃឹមបានជួបបង ប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនាពេលដ៏ខ្លីខាងមុខ» ៕
...