ស្លាប់២ របួសធ្ងន់ស្រាល៥នាក់ ខណៈមានម៉ូតូបុកបន្តកន្ទុយគ្នាទៀតនៅផ្លូវបំបែកស្ថានីយរថភ្លើង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៍រន្ធត់ បណ្តាលឲ្យបុរសនិងស្ត្រីម្នាក់ស្លាប់នៅក្នុងកន្លែង​កើតហេតុនិងមនុស្សក្មេង.ចាស់ចំនួន០៥នាក់ផ្សេងទៀតរងរបួសស្រាល.ធ្ងន់ ក្រោយកើតហេតុបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល។

សមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការ.រដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុ ការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០១៨ នៅចំណុចខាងមុខស្ថានីយប្រេងស៊ូគីមុិច ផ្លូវបំបែកស្ថានីយរថភ្លើង ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ។

ប្រភពខាងលើបានបន្តថាហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើបង្ករឡើងដោយរថយន្តបែនដឹកដីមួយគ្រឿងម៉ាកនីសាន់ពណ៏សមិនមានស្លាកលេខ បើកបរចុះមកពីចំណោតលោកយាយម៉ៅក្នងល្បឿនលឿនដោយសារ តែមានបញ្ហាហ្វ្រាំងមិនជាប់ក៍ទៅបុករថយន្តដែលកំពុងធ្វើដំណើរខាងមុខរួចក៍បុករះបន្តកន្ទុយគ្នានិងមានរថយន្តតាក់សុីដែលកំពុងតែចតរង់ចាំដឹកអ្នកធ្វើដំណើរបណ្តាលឲ្យរងការខូចខាតរថយន្តដូចខាងក្រោមនេះ ១- រថយន្តម៉ាក សឺដេសព៏ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ2.L.0858 ជារថយន្តរបស់លោកអ៊ុក កាលីន ប្រធានច្រកកំពង់ផែសេដ្ឋកិច្ចទំនប់រលកនៃសាលាខេត្តព្រះសីហនុ , ២- រថយន្តតូរីស១២កៅអី ព៏ណ៏សលាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ3D-4876 ,៣- រថយន្តម៉ាកហាយឡិនឌ័រពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2C.9963, ៤- រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌សមិនមានស្លាកលេខ ,៥- រថយន្តកូរ៉េព៏ណសរ ពាក់ស្លាកលេខ ព្រះសីហនុ2A.9386។និងខូចខាតម៉ូតូចំនួន០២គ្រឿង។ ១គ្រឿងម៉ាកវេវ អាល់ហ្វាជាម៉ូតូជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតរងការខូចខាតទាំងស្រុង និងមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥សេរី២០១៧ ព៏ខ្មៅបុកដាច់ស្លាកលេខបាត់។

បច្ចុប្បន្នសាសពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយហើយត្រូវបានសមត្ថកិច្ចនគរបាលដឹកយកទៅដំកល់ទុកនៅវត្តក្រោមហៅវត្ត( ឥន្ទញ្ញាណ)រង់ចាំសាច់ញ្ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ដោយឡែកវត្ថុតាងរថយន្តបង្ករនិងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការ.រដ្ឋានខេត្តព្រះសីហនុស្ទូចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។នៅពេលវេលាខាងលើក៍មានករណីគ្រោះថ្នាក់ចរាចរបង្ករឡើងដោយរថយន្តបុកម៉ូតូនៅចំណុចអតីត:ដីក្រុមហ៊ុនអារីស្តុនក្នុងភូមិ៤ សង្កាត់ លេខ០៤ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយហើយត្រូវបានសមត្ថកិច្ចនគរបាលដឹកយកមករក្សាទុកជាមួយសាកសពកើតហេតុខាងលើនេះដែរ ។

ដោយឡែករថយន្តបង្ករនិងម៉ូតូជនរងគ្រោះត្រូវបានដឹកយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរខាងលើរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print